BREAKING NEWS

នោះទីបំផុត អាជ្ញាធរក្រុងព្រះសីហនុសំរេចចិត្តប្រើធម៌ក្តៅដាក់ជនជាតិចិនដែលព្រមានមិនស្តាប់

Spread the love

(ព្រះសីហនុ)៖ សំណង់អាហារដ្ឋាន សំយ៉ាប រួមនឹងផ្លាកយីហោបញ្ឈររបស់ជនជាតិចិនដែលសង់លើដីចំណីផ្លូវខុសច្បាប់ (លួចសង់ដោយគ្មានសុំច្បាប់ពីអាជ្ញាធរ) ម្តុំផ្លូវឧតុនិយម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុនិងមានការចូលរួមពីកំលាំងចម្រុះនារសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨នេះបានចុះទៅវាយកម្ទេចចោលបន្ទាប់ពីដាក់ឱសានវាទអោយរុះរើដោយខ្លួនឯងហើយមិនព្រមអនុវត្ត ។

ជាមួយនឹងការវាយកំទេចចោលសំណង់ខុសច្បាប់អស់ទាំងនេះក៏មានការដកហូតសំភារៈល្មើសមួយចំនួនមករក្សាទុកនៅសាលាក្រុងព្រះសីហនុផងដែរ ។ ដោយសារតែជនជាតិចិនទាំងនោះមិនស្តាប់តាមអាជ្ញាធរដែលបានអប់រំណែនាំ ព្រមទាំងធ្វើកំណត់ហេតុ ឬកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ ។

ជារឿយៗប្រជាពលរដ្ឋមើលឃើញថា ជនជាតិចិនមួយចំនួនតែងតែមិនសូវដឹងច្បាប់ទំលាប់ទាល់តែសោះ ធ្វើអ្វីៗហាក់មិនសូវសួរនាំអ្វីឡើយ ។ ផ្តើមចេញពីបញ្ហានេះប្រជាពលរដ្ឋ រួមនិងសាធារណៈជនបានសម្តែងការគាំទ្ររ និងលើកទឹកចិត្តចំពោះមន្រ្តីអនុវត្តច្បាប់ដែលតែងតែចុះមកណែនាំ និងវាយកម្ទេចចោលរាល់សំណង់ដែលសង់ខុសច្បាប់បន្ទាប់ពីណែនាំហើយមិនស្តាប់ ដើម្បីអោយរៀងចាលម្តង ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*