BREAKING NEWS

ជួយស៊ែរឲ្យដល់សម្តេចផង!! យុវសិស្សឈ្មោះ សុំ រស្មី ខំប្រឹងរៀន12ឆ្នាំ បែរជាគ្មានឈ្មោះប្រឡងមធ្យមសិក្សាទុតភូមិ ព្រោះកំហុសនាយករងសាលាវិទ្យាស្ទឹងសែនច្រឡំលុបឈ្មោះចេញ

Spread the love

កំពង់ធំ៖ឪពុក ម្តាយ របស់យុវសិស្សមួយរូបឈ្មោះ សុំ រស្មី អំពាវនាវ សូមសម្តេច និងរដ្ឋមន្រ្តីក្រសួងអប់រំ ជួយអន្តរាគមន៍ ឲ្យកូនរបស់គាត់មានសិទ្ធិប្រឡងមធ្យមសិក្សាទុតភូមិដូចសិស្សដទៃទៀត ។

លោក សឿង ភា និងភរិយា មានភាពសោកស្តាយ ចំពោះកំហុសរបស់លោក ធន ធុន ដែលជានាយករង សាលាវិទ្យាល័យស្ទឹងសែន និងលោក ញ៉ក់ សុផុន ជានាយករងទួលបន្ទុកការរៀបចំឈ្មោះ សិស្សក្នុងដាក់ចេញទៅកាន់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ដែលបានទទួលស្គាល់ថា កំហុសដោយអចេតនា ដោយសាររូបលោកលុបឈ្មោះច្រឡំត្រកូល សំ រស្មី ជាមួយនិងឈ្មោះ សុំ រស្មី បុន្តែឈ្មោះអ្នកទាំងពីនេះមិនមានក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងនោះឡើយ។

លោកបន្តថាដំណឹងនេះ កូនប្រុសរបស់លោក និងក្រុមគ្រួសារបានដឹងថា កូនរបស់គាត់ អត់មានឈ្មោះចាប់ តាំងពីម៉ោងប្រហែលជា ១១ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មកម្លេះ តែនៅពេលដែលលោកសួរទៅកាន់លោក នាយករង បានឆ្លើយថា ចាំជួបគាត់នៅវេលាម៉ោង ២រសៀល ប៉ុន្តែនៅវេលាម៉ោងពីរ រសៀលបែជាទាក់ទងមិនលើកទូរស័ព្ទសោះ។ រហូតដល់ព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ទើបបានទាក់ទងទៅលោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានស្មើសុំចំនួន ២ចំណុច គឺ ទី១ ជួយឲ្យកូនប្រុសរបស់គាត់ជាប់ដោយស្វ័យប្រវត្តិ ឬមានកាប្រលង ក្រោយការបរិច្ឆេទ តែម្នាក់ឯង ទី២ សុំឲ្យកូនប្រុសរបស់គាត់មានសិទ្ធិប្រឡងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តទៅ ប៉ុន្តែការស្នើរសុំនេះ ត្រូវបាន លោក ជូ វុនធី បដិសេធថា មិនអាចធ្វើបាន។

ជាមួយគ្នានេះដែរ យុវសិស្ស សុំ រស្មី បានសម្តែងនូវការសោកស្តាយ ដោយមិនអស់ចិត្ត បើខ្លួនទៅរៀនស្ទើរ តែមិនដែលអវត្តមាន និងខិតខំប្រឹងប្រែងរៀនសូត្រ ទាំងមានមធ្យមភាគប្រចាំឆ្នាំរហូតដល់ ២៩.៩៧ ពិន្ទុ លើសពីការកំណត់របស់ក្រសួងមិនអនុញ្ញាត្តិសិទ្ធិឲ្យប្រឡងទៅហើយ។

យុវសសិស្សរូបនេះបន្តថា ការកំណត់របស់ក្រសួងគឺពិន្ទុ ត្រឹម និងក្រោម ២៤.០០ ពិន្ទុ មិនត្រូវបាន អនុញ្ញាត្តិសិទ្ធិប្រឡងឡើយ។
ជាមួយគ្នានេះ ផងដែរ ភ្នាក់ងារ BTV មិនអាចសុំការស្រាយបំភ្លឺ ពីលោក នាយករងសាលា ព្រោះទាក់ទងមិនលើកទូរស័ព្ទ រីឯលោក ជូ វុនធី សុំមិនស្រាយបំភ្លឺអ្វីនោះទេ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*