BREAKING NEWS

បានដៃលោកចោរហេីយ នារីម្នាក់ត្រូវចោរឆក់​កាបូប​ បន្ទាប់ពីដើរ​ចេញពី​ហូប​សាច់​អាំងជិត​ដល់ផ្ទះ​ទៅហើយ

Spread the love

ភ្នំពេញ ​៖ ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១ នារី​ម្នាក់ត្រូវចោរធ្វើ​សកម្មភាព​ឆក់​កាបូប​នាង​បានសម្រេច​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៥៥ កែង​និង​ផ្លូវ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈ​កំពុង​ដើរ​ចេញពី​ហូប​សាច់​អាំង​ត្រឡប់​មក​ផ្ទះ​ជិត​នឹង​ដល់​ទៅ​ហើយ។

នារី​រងគ្រោះ​ឈ្មោះ តាំង ដាលីន ភេទ​ស្រី អាយុ​២៦​ឆ្នាំ បានបាត់បង់សំភារៈរួមមាន: កាបូប​មួយ​ដែល ​ក្នុង​កាបូប​នោះ មាន​លេប​ថប​១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង ១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​សិច និង​១​គ្រឿង​ទៀត​ម៉ាក​ណូគា រួម​នឹង​លុយ​ជាង​៥០​ដុល្លារ និង​ឯកសារ​មួយចំនួន​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ បាន​ត្រឹម​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​សាឡាង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែង​មុខ​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

ប្រភព៖ Kampuchea Thmey

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*