BREAKING NEWS

គួរឲ្យសរសើរប្អូនប្រុសណាស់ ទោះមានរបួសអង្គុយលើរទេះរុញក៏ដោយ ក៏នៅតែជំនះតស៊ូមកប្រលង

Spread the love

ប្អូនប្រុសម្នាក់ត្រូវបានគេដឹងថា បានជួបគ្រោះថ្នាក់ចរាចរណ៍ចំពេលដែលប្អូនត្រូវត្រៀមខ្លួនចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី២០ដល់ ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៨។

តែទោះយ៉ាងណាក្នុងស្ថានភាពដ៏លំបាកមួយនេះ ប្អូននៅតែជំនះតស៊ូមកប្រលងយកសញ្ញាបត្រមួយនេះឲ្យខានតែបាន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺបន្ទប់ដែលគាត់ត្រូវប្រលងគឺស្ថិតនៅជាន់លើ ដែលមានការលំបាកក្នុងការធ្វើដំណើរតាមរទេះរុញ។ ទោះជាបែបនេះក្តី​ក៏ប្អូននៅតែក្តីសង្ឃឹម និងមើលទៅហាក់ដូចជាពោរពេញទៅដោយកម្លាំងចិត្ត។ សូមជូនពរឲ្យប្អូនទទួលបានជោគជ័យក្នុងការប្រលង៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*