BREAKING NEWS

មានអីទៀតសូម្បីតែប្រទេសអែលសាវ៉ាល់ឌ័រក៏ចិនអាចលួងលោម ឲ្យផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ដែរ ហើយងាកមកចាប់ដៃគូជាមួយខ្លួន

Spread the love

លោក Salvador Sanchez Ceren ប្រធានាធិបតី El Salvador បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថារដ្ឋាភិបាលរបស់លោកបានផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ហើយបានបង្កើតទំនាក់ទំនងការទូតថ្មីជាមួយប្រទេសចិន។

ចិនដែលអះអាងថាកោះតៃវ៉ាន់នេះជាទឹកដីរបស់ខ្លួនបានព្យាយាមលួងលោមឬបង្ខំសម្ព័ន្ធមិត្តការទូតរបស់តៃប៉ិឱ្យកាត់បន្ថយទំនាក់ទំនងចាប់តាំងពីការបោះឆ្នោតរបស់លោកស្រី Tsai ប្រធានាធិបតីតៃវ៉ាន់ ដែលសង្ស័យថារដ្ឋាភិបាលរបស់លោកស្រីនឹងព្យាយាមជំរុញឯករាជ្យភាពជាផ្លូវការ។

ក្រុមអ្នកវិភាគមួយចំនួនជឿជាក់ថាការរុញច្រានឥតឈប់ឈររបស់ក្រុងប៉េកាំងក្នុងការញែកទីក្រុងតៃប៉ិចេញពីអន្ដរជាតិនិងដកចេញពីវេទិកាសកលលោកគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដែលបានកំណត់ដោយលោកស៊ីជីនពីងដែលជាប្រធានាធិបតីចិនដើម្បីនាំតៃវ៉ាន់ស្ថិតក្រោមអំណាចរបស់លោកក្នុងអំឡុងពេលលោកកាន់កាប់។

លោកស្រី Tsai បានឆ្លើយតបថា “តៃវ៉ាន់នឹងមិនឱនក្បាលទេ។ សម្ពាធនេះរឹតតែធ្វើឱ្យយើងកាន់តែមានការតាំងចិត្តនិងរួបរួមគ្នា។ វាមិនត្រឹមតែបង្កើនការប្តេជ្ញាចិត្តរបស់យើងឱ្យឲ្យកាន់តែទៅមុខប៉ុណ្ណោះទេ “។

គួរបញ្ជាក់ថា តៃវ៉ាន់ជាកោះមួយដែលមានប្រជាជនចំនួន 23 លាននាក់កំពុងដំណើរការដូចប្រជាជាតិប្រជាធិបតេយ្យផ្សេងទៀតដែលមានការបោះឆ្នោតផ្ទាល់ខ្លួនរដ្ឋាភិបាលរូបិយប័ណ្ណយោធានិងគោលនយោបាយបរទេសហើយភាគច្រើននៃពលរដ្ឋត្រូវកំណត់ជាជនជាតិតៃវ៉ាន់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*