Spread the love
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីប្រគល់រថយន្តពន្លត់ អគ្គិភ័យប្រមាណ៨៧គ្រឿង ដល់គ្រប់ស្នងការដ្ឋាននគរបាលខេត្តនាព្រឹកនេះថា ហាមដាច់ខាតមានមន្ត្រីនគរបាលពន្លត់អគ្គិភ័យ ទារលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងអន្តរាគមន៍សង្រ្គោះអគ្គិភ័យ។
សម្តេចបានសង្កត់ធ្ងន់ថា«យើងមិនអាចយកឡានរដ្ឋទៅរកស៊ីឲ្យខុសវិជ្ជាជីវៈទេហើយមិនត្រូវគំរាមពួកគាត់ជាថ្នូរនឹងការបាញ់ពន្លត់នូវអគ្គិភ័យពេលដែលផ្ទះរបស់ពួកគាត់កំពុងតែឆេះបានទេ ប៉ុន្តែប្រសិនបើយើងធ្វើបានជោគជ័យហើយពួកគាត់ផ្តល់ជូនដើម្បីលើកទឹកចិត្ត យើងអាចយកបានពីព្រោះវាជាការតបស្នងរបស់ពួកគាត់»៕
Be the first to comment