BREAKING NEWS

ប្រធានគណបក្សខ្មែរក្រោក សំណូមពរឲ្យសម្តេចបង្កើតក្រុមភ្នែកម្នាស់ចាត់ការលើមន្រ្តីខិលខូច

Spread the love

ភ្នំពេញ៖ សម្តេច ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំអង្គប្រជុំក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយចំនួន ១៦ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។

នៅក្នុងកិច្ចប្រជុំនោះលោក William Guang ដែលជាប្រធានគណបក្សខ្មែរក្រោកបានលើកឡើងពីការសំណូមពរក្នុងការបង្កេីតតុលាការ​រដ្ឋបាលមួយ កាត់ទោសមន្ត្រីខិលខូចដែលតែងតែជិះកំលាំងញើសឈាមរាស្រ្ត។

លោកបានលេីកឡេីងក្នុងអង្គវេទិការជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថា ៖ ថាលោកជាអ្នកនយោបាយជំនាន់ក្រោយ លោកសុំខន្តីអភ័យទោសបេីលោកនិយាយការពិតទៅនាំអោយមានការអាក់អន់ស្រពន់ចិត្ត តែលោកត្រូវតែនិយាយ ព្រោះលោកជាអ្នកនយោបាយតំណាងពលរដ្ឋ ហេីយលោកគ្រាន់តែដឹងថាតួនាទីអ្នកនយោបាយគឺការពារផលប្រយោជន៍ពលរដ្ឋ ដូចនេះលោកអាចមិនទាន់មានបទពិសោធន៍ល្អនៅឡេីយ ព្រោះអ្នកនយោបាយខ្លះនៅកម្ពុជាច្រេីនតែមានអាកប្បកិរិយាមិនល្អដែលលោកពិបាកនឹងរៀនសូត្រតាម ជាពិសេសសំបូរអ្នកនយោបាយដែលលោកពិបាកយកគំរូ . តែលោករីករាយស្វាគមន៍នឹងផ្ដល់យោបល់ ជាពិសេសភារៈកិច្ចទី៣នៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ត្រង់ចំណុចស្វែងរកចំណុចអវិជ្ជមានរបស់មន្ត្រីរដ្ឋាភិបាលណាមួយដែលបានប្រេីប្រាស់ភារៈកិច្ចខ្លួន ប្រេីប្រាស់អំណាចខ្លួនជិះជាន់ពលរដ្ឋ បង្ករការលំបាកដល់ពលរដ្ឋ ដោយលោកបានបង្ហាញឆន្ទៈថា លោកចូលជួបពិភាក្សានេះគឺពាំនាំការលំបាកពលរដ្ឋយកទៅជំរាប ជាពិសេសរកដំណោះស្រាយជូនពលរដ្ឋ មិនមែនទៅដេីម្បីសម្រាប់តែគាំទ្រមតិរបស់សម្ដេចនាយករដ្ឋមន្ត្រីរហូតនោះឡេីយ , លោកបានផ្ដល់មតិទៅកាន់នាយករដ្ឋមន្ត្រីហ៊ុនសែនថា រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កេីតតុលាការរដ្ឋបាល ដេីម្បីជាយុត្ថាធិការ អាចទទួលបានបណ្ដឹងពលរដ្ឋដែលកេីតទុក្ខមិនសុខចិត្តពីឥរិយាបទដឹកនាំ ផ្ដល់សេវាសាធារណៈមិនត្រឹមត្រូវ , ព្រោះមន្ត្រីក្រោមឱវាទសម្ដេចខ្លះ ល្មេីសនឹងបទបញ្ញត្តិ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល វះកាត់ របស់សម្ដេចហ៊ុនសែន ដេីម្បីអោយយន្តការទី៣នៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះកាន់តែមានប្រសិទ្ធភាព .

សម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឆ្លេីយតបក្នុងវេទិការនេះថា មន្ត្រីខិលខូចនានីតិកាលទី៦នេះគឺនឹងត្រូវព្យាបាលវះកាត់ចោល សមាជិកឧត្តមក្រិមប្រឹក្សាពិគ្រោះយោបល់ មានសិទ្ធសរសេីរសំណេីរទៅនាយករដ្ឋមន្ត្រីផ្ទាល់ភ្ជាប់នឹងកំហុសមន្ត្រីរូបណា ដេីម្បីធ្វេីការព្យាបាលនិងវះកាត់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*