BREAKING NEWS

មេបក្សខ្មែរក្រោកប្រកាសរក្សាឆន្ទះទាមទារកោះត្រល់ បើទោះជានាយករដ្ឋមន្ត្រីពុំមានសមត្ថកិច្ចលេីរឿងនេះក៏ដោយ

Spread the love

ក្រោយជំនួបប្រជុំជាមួយនឹងសម្តេចហ៊ុនសែន និងគណបក្សទាំង១៥ផ្សេងទៀតនៅថ្ងៃអង្គារទី២១ ខែសីហា ឆ្នាំ២០១៨ ប្រធានគណបក្សខ្មែរក្រោកបានសំណូមពរដល់សម្តេចបង្កើតតុលាការ​រដ្ឋបាលមួយ កាត់ទោសមន្ត្រីខិលខូច។

ស្របគ្នានឹងឆន្ទៈរបស់លោក លោកនៅតែអះអាងបន្តទាមទារមកវិញនៅកោះត្រល់ ដែលជាចំនុចធ្វើឲ្យយុវជនខ្មែរមានការគាំទ្រយ៉ាងខ្លាំងនាពេលឃោសនារកសម្លេងឆ្នោតកន្លងមក។

លោកបានលើកឡើងនៅក្នុងបណ្តាញសង្គមលោកថា យុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់ នៅតែបន្តទៅមុខ
យ៉ាងស្វិតស្វាញដេីម្បីឈានដល់ការរប្ដឹងយកមកវិញអោយខានតែបាននូវអធិបតេយ្យភាពដែលយេីងបានបាត់បង់ គ្មានអ្វីអាចផ្លាស់ប្ដូរបានឆន្ទៈរួមទាំងស្មារតីជាតិនិយមនេះឡេីយ យុទ្ធនាការ ស្នាមមេដៃមួយដេីម្បីកោះត្រល់ គឺជាការប្រមូលស្នាមមេដៃប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញអោយលុបសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥
ប្រសិនជាមិនមានសមត្ថកិច្ចដោះស្រាយសមស្របយេីងបន្តប្ដឹងទៅតុលាការអន្តរជាតិបន្ថែមទៀត
កិច្ចការនេះគ្មានតួនាទីត្រូវនិយាយជាមួយនាយករដ្ឋមន្ត្រីនោះឡេីយ ព្រោះនាយករដ្ឋមន្ត្រីពុំមានសមត្ថកិច្ចលេីរឿងនេះទេ ៕ សុំជ្រាប

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*