BREAKING NEWS

ញាក់សាច់ត្រើតៗ៖ ប្រទាលកន្ទុយ ក្រពើ មានអត្ថប្រយោជន៍កប់សារី ទាល់តែសាកបានដឹង

Spread the love

តើអ្នកធ្លាប់បានប្រើប្រទាលកន្ទុយក្រពើក្នុងការថែរក្សាស្បែករបស់អ្នក ឬទេ? តើអ្នកប្រើប្រាស់វាបែបណាខ្លះ?
មានមូលហេតុជាច្រើននៅពីក្រោយបញ្ហាស្បែកស្ងួតរបស់អ្នក រួមទាំងទម្លាប់ប្រចាំថ្ងៃ និងការងារ ដែលស្ទើរតែមិនអាចចៀសបាន។ ដូច្នេះហើយ ទើបអ្នកត្រូវប្រុងប្រយ័ត្ន និងធ្វើការថែរក្សាស្បែកឲ្យបានដិតដល់មិនថាជាការប្រើប្រាស់ផលិតផលផ្សេងៗ ឬការប្រើសារធាតុចម្រាញ់ពីធម្មជាតិដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបាន។ ជាក់ស្តែង ម៉ាស់ប្រទាលកន្ទុយក្រពើជាមួយនឹងសមាសធាតុធម្មជាតិមួយចំនួន ត្រូវបានណែនាំក្នុងការរក្សាសំណើមស្បែកមុខ ដែលរួមមានដូចខាងក្រោម៖

ប្រទាលកន្ទុយក្រពើត្រសក់
– អ្នកអាចចាប់ផ្តើមដោយកាត់ត្រសក់ពាក់កណ្តាល លាងឲ្យស្អាត ហាន់វាជាចំណិតៗ (ដោយមិនបាច់ចិតសម្បកចេញ) រួចក្រឡុកឲ្យម៉ត់ ទើបបន្ថែមជែលប្រទាលកន្ទុយក្រពើ ក្រឡុកម្តងទៀតឲ្យសព្វស្មើសាច់ល្អ
– ធ្វើការលាងសម្អាតមុខជាមួយទឹកក្តៅឧណ្ហៗបន្ទាប់មកលាបល្បាយនេះ ដោយម៉ាស្សាថ្នមៗពិសេសលើមុខ ក និងថ្ពាល់ រយៈពេល១៥-២០នាទីក្រោយមក លាងមុខចេញដោយទឹកត្រជាក់ និងជូតសម្ងួតជាមួយកន្សែងស្អាត។

ល្បាយពិសេសនេះប្រើសម្រាប់ស្បែកស្ងួត ឬរលាកដោយសារប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យញឹកញាប់ ដោយគុណប្រយោជន៍ប្រហាក់ប្រហែលគ្នានៃប្រទាលកន្ទុយក្រពើ និងត្រសក់ ជួយរក្សាជាតិទឹកលើស្បែក ព្រមទាំងធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់។ ដើម្បីប្រសិទ្ធភាពដ៏អស្ចារ្យមួយនេះ អ្នកត្រូវប្រាកដថាអនុវត្តវាជាទៀងទាត់ យ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។

ប្រទាលកន្ទុយក្រពើចេកទុំ
– យកជែលប្រទាលកន្ទុយក្រពើ១ស្លាបព្រា និងផ្លែចេកទុំដែលបកសម្បករួច៤ចំណិត កិនឲ្យសព្វចូលគ្នា
– លាបម៉ាស់នេះ នៅលើមុខដែលបានលាងសម្អាតរួច ទុកចោលរយៈពេល១០-១៥នាទី ទើបលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។

ល្បាយផ្សំពីវត្ថុធាតុទាំងពីរនេះ មិនត្រឹមជាអាហារដ៏សំខាន់សម្រាប់ស្បែកទេវាថែមទាំងសម្បូរនូវជាតិទឹក ជួយផ្តល់សំណើមដល់ស្បែក ពិសេសជួយបំបាត់ស្នាមរបកទាំងឡាយដែលតែងកើតមានចំពោះអ្នកស្បែកស្ងួត និងបង្កើនភាពរលាស់នៃស្បែក។ បើអាច អ្នកគួរលាបល្បាយនេះ នៅពេលព្រឹកព្រលឹម និងលាបឲ្យបានម្តងក្នុងមួយសប្តាហ៍ទើបប្រសើរ។

ប្រទាលកន្ទុយក្រពើយ៉ាអួ
– ជែលប្រទាលកន្ទុយក្រពើ២ស្លាបព្រា និងយ៉ាអួ១ស្លាបព្រា កិនចូលគ្នាឲ្យម៉ត់ ហើយស្មើសាច់ល្អ
– លាងមុខ និងកឲ្យស្អាត រួចលាបល្បាយនេះថ្នមៗ រយៈពេល២ទៅ៣នាទីក្រោយមក សឹមលាងមុខចេញជាមួយនឹងទឹកស្អាត។

អ្នកអាចប្រើប្រាស់ល្បាយខាងលើ ក្នុងរយៈពេលត្រឹម២ទៅ៣ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានស្បែកទន់រលោង ត្រជាក់ពោរពេញដោយសំណើម។ ទាំងអស់នេះ ក៏ដោយសារតែប្រទាលកន្ទុយក្រពើ និងយ៉ាអួដែលមានលទ្ធភាពទប់សំណើមលើស្បែកធ្វើឲ្យស្បែកអាចរក្សាសំណើមបានយូរជាងធម្មតា។

ប្រទាលកន្ទុយក្រពើប្រេងអូលីវ
– លាយបញ្ចូលគ្នារវាង ប្រទាលកន្ទុយក្រពើ១ភាគ និងប្រេងអូលីវ១/៣ភាគគ្នាឲ្យសព្វ
– បន្ទាប់ពីអ្នកលាងសម្អាតមុខរួច លាបម៉ាស់នេះលើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗ១ទៅ២នាទី ទុករយៈពេល៥ទៅ១០នាទីទើបលាងជម្រះជាមួយទឹកស្អាត។

ប្រសិនស្បែកអ្នកជាប្រភេទស្បែកស្ងួតស្រាប់ ឬងាយនឹងស្ងួត ល្បាយប្រទាលកន្ទុយក្រពើ និងប្រេងអូលីវគឺជាជម្រើសមួយល្អបំផុតសម្រាប់អ្នក។ ត្រឹមតែអនុវត្តជារៀងរាល់២ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានការផ្តល់សំណើមឡើងវិញ ប្រកបដោយទំនុកចិត្ត ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*