BREAKING NEWS

លោកពេជ្រស្រស់ មេបក្សយុវជនកម្ពុជាប្រកាសថានឹងបរិច្ចាកប្រាក់ខែរបស់ខ្លួនក្នុងការងារមនុស្សធម៌

Spread the love

ភ្នំពេញ៖ ជំនួបកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយចំនួន ១៦ នៅវិមានសន្តិភាពកាលពីថ្ងៃអង្គារទី២១ ខែសីហា ឆ្នាំ២០១៨នេះ គឺធ្វើឡើងក្នុងគោលបំណង​បង្កើតឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ផ្ដល់យោបល់​ សម្រាប់​ប្រធាន និង​អនុប្រធាន នៃ​គណបក្ស​នានា ដែល​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​ការបោះឆ្នោត​នៅ​នីតិកាល​ទី​៦​។

តំណាង​គណបក្ស​ទាំងនោះ នឹងមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ហើយ​ថែមទាំង​បាន​ប្រាក់ខែ​ផងដែរ បើ​ពួកគេ ស្ម័គ្រចិត្ត​ចូល​ជា «​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​» ដែល​រដ្ឋាភិបាល​គ្រោង​បង្កើតឡើង។

ស្របគ្នានេះលោកពេជ្រស្រស់ មេបក្សយុវជនកម្ពុជាបានប្រកាសជំហររបស់ខ្លួនថា នឹងយកប្រាក់ខែរបស់ខ្លួនដែលទទួលបានពីតួនាទីឧត្តមប្រឹក្សារដ្ឋាភិបាល ទៅបរិច្ចាកឲ្យផ្នែកមនុស្សធម៌៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*