Spread the love
ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រដែលចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានសំរេចឲ្យដោះលែងលោក សួន សេរីរដ្ឋាអតីតប្រធានគណបក្សអំណាចខ្មែរឲ្យមានសេរីភាពក្រោយពីបានជាប់ឃុំអស់រយៈពេល១ឆ្នាំ ពាក់ព័ន្ធការប្រមាថទៅដល់ថ្នាក់ដឹកនាំកងយុទ្ធពលខេមរភូមិន្ទ។
គួររំលឹកដែរថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ បន្ទាប់ពីបានសរសេរបង្ហោះ តាមបណ្តាញសង្គម ត្រូវបានតុលាការកម្ពុជាសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕
Be the first to comment