កីឡាការិនី កម្ពុជា ខាន់ ចេសា (Jessa Khan) បានទម្លាក់ កីឡា ការិនី ថៃ Boonsorn Wuwannan វគ្គ ៣២នាក់ ចុងក្រោយ ដោយ ពិន្ទុ ១០០ ទល់នឹង ០ ក្នុង ប្រភេទ កីឡា ជូជីតស៊ូ (JU-JITSU) ទម្ងន់ ក្រោម ៤៩គីឡូក្រាម នៃ ព្រឹត្តិការណ៍ កីឡា ទ្វីប អាស៊ី Asian Games 2018 នា វេលា ម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែសីហា នេះ។
ក្រោយជ័យជម្នះ នេះ កីឡា ការិនីវ័យ ១៦ឆ្នាំ ដែល ជា កូនកាត់ កម្ពុជា-អាមេរិក រូបនេះ ត្រូវ ឡើង ប៉ះ កីឡាការិនី ចិន នៅ វគ្គ ១៦នាក់ ចុងក្រោយ ប៉ុន្តែ Jessa បាន ឈ្នះ ដោយ ស្វ័យប្រវត្តិ ក្រោយ កីឡា ការិនី ចិន បោះបង់ ការ ប្រកួត។
កីឡា ការិនី កម្ពុជា Jessa Khan កំពុង រង់ចាំ នៅ វគ្គ ៨នាក់ ចុងក្រោយ ដោយ មិនទាន់ ដឹង គូ ប្រកួត នៅឡើយទេ។
ចំណែកវិញ្ញសាផ្នែក បុរស វិញ កីឡាករ កម្ពុជា ខូវ សុវឌ្ឍនា ក៏បានយកឈ្នះគូប្រកួត ១០០-០ ដូចគ្នាដែរ គឺឈ្នះកីឡាករ អារ៉ាប់រួម នាវគ្គ ៣២នាក់ចុងក្រោយ៕
Be the first to comment