BREAKING NEWS

ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ ខំអស់ ៣ឆ្នាំ នៅតែ​គ្មាន​ការ​លើក​ទឹកចិត្ត​ពី​ស្ថាប័នណាមួយដ​ដែល

Spread the love

ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ ដែលបានរចនា​ពុម្ព​អក្សរ​បាន​ដល់​ទៅ​ជាង ៣០០ ម៉ូដ ក្នុងរយៈពេល ៣ឆ្នាំ នៅមិនទាន់មានការ​លើក​ទឹកចិត្ត​ពី​ស្ថាប័នណាមួយនៅឡើយ។

សមាជិក​មួយម្នាក់​ក្នុង​ក្រុម​រចនា​ពុម្ព​អក្សរ​ខ្មែរ​លោក ហេង ឲ្យ​ដឹង​ថា ពុម្ពអក្សរ​ជា​ទូទៅ​ចំណាយ​ពេល​ធ្វើ ១ខែ និង​បូក​រួម​ទាំង​ការ​តេស្ត​ប្រើ​ទៀត​នោះ អាច​ឈាន​ដល់ ៣ ខែ។

អ្នក​រចនា​ពុម្ពអក្សរ​ទាំងអស់​ក្នុង​ក្រុមសុទ្ធ​តែ​ពុំ​រៀន IT ដោយ​អ្នក​ខ្លះ​រៀន​ខាង សេដ្ឋកិច្ច អក្សរសាស្ត្រ​អង់គ្លេស និង​ជំនាញ​ផ្សេងៗ​ជា​ដើម។ តែដោយការ​ស្រឡាញ់​និង​ចង់​រួម​ចំណែក​អភិរក្ស​អក្សរ​ខ្មែរ ទើបក្រុម​លោក​បាន​យក​ពេល​ទំនេរ មកបង្កើតពុម្ពអក្សរ​ថ្មីៗ​ ហើយក៏សំណូមពរដល់ស្ថាប័ននានាដែលយកពុម្ពអក្សរពួកគាត់ទៅប្រើ មេត្តាជួយលើកទឹកចិត្តដើម្បីបន្តជំរុញការងារទៅមុខទៀត៕

ប្រភព៖ Sabay

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*