BREAKING NEWS

Author: camnews

រលាយហើយ! ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​៧០​% ​ត្រូវ​បានជនខិលខូចនិងព្រានព្រៃលួចដុត​ឆេះខ្ទេចគ្មានសល់

ព្រះ​តេជ​គុណ ប៊ុន សា​លួត ព្រះ​មេ​គណ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​ប្រធាន​ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន មាន​ថេរ​ដី​កា​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី​២១​កុម្ភៈ​ថា ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​ដែល​មាន​ទំហំ​៣០២៥៤​ហិក​តា ត្រូវ​បាន​ភ្លើង​ឆេះ​តាំង​ពី​សប្ដាហ៍​ទី​១​ខែ​កុម្ភៈ​មក និង​ឆេះ​អស់​ប្រហែល​៧០​%​។ ព្រះ​អង្គ​បន្ត​ថា មូល​ហេតុ​នាំ​ឱ្យ​មាន​ការ​ឆេះ​ព្រៃ​សង្ឃ​រុក្ខ​វ័ន ដែល​កំពុង​មាន​សត្វ​ព្រៃ​ប្រហែល​៥០​ប្រភេទ​រស់​នៅ និង​ខ្លះ​ជា​សត្វ​ជិត​ផុត​ពូជ​ផង គឺ​បង្ក​ឡើង​ពី​អ្នក​ចូល​ប្រមូល​អនុ​ផល​ព្រៃ​ឈើ អ្នក​នេ​សាទ និង​ក្រុម​ព្រាន​ព្រៃ រួម​ទាំង​ជន​ខិល​ខូច​ដែល​ចង់​ផ្ចាញ់​ផ្ចាល​ជា​មួយ​ព្រះ​អង្គ​។ សម្លេងព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​គឺ​ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង ស្រុក​ចុង​កាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​។ ព្រះ​អង្គ ប៊ុន សាលួត អះ​អាង​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុង​ឆ្នាំ​នេះ គឺ​មាន​ទំហំ​ធំ​ជាង​ឆ្នាំ​មុន ដែល​មាន​ទំហំ​ពី​៣០​ទៅ​៤០​%​ប៉ុណ្ណោះ​៕ អត្ថបទ៖ Khmernas

ឈប់បារម្ភទៅ! សម្តេច តេជោ ហ៊ុនសែន ធានារកការងារជូន បើកម្មករណាបាត់បង់ការងារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាថា រដ្ឋាភិបាល ធានាជួយរកការងារ ជូនកម្មករ-កម្មការិនី ណាបាត់បង់បង់ការងារ ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងផលប៉ះពាលខ្លះៗពីការរីលដាលវីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ។ នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ក៏បានះអាងថា រដ្ឋាភិលបាល នឹងធានាជួយថែលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង លំនឹងអាជីវកម្មនានា។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា វីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ មិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ទទ្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ថែមទាំងប្រកាសថា [..]

បែកធ្លាយ អភិបាលរងខណ្ឌមានជ័យ និងឧត្តមសេនីយ៍ត្រីម្នាក់ យកថ្លៃរត់ការតំណែងរដ្ឋលេខា ៣០មុឺនដុល្លារ

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចចោទប្រកាន់លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ, ឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ មេបញ្ជាការរងក ងរាជ អាវុធហត្ថរាជធានីភ្នំពេញ ពីបទ “ឆបោកមានស្ថាន ទ ម្ង ន់ទោ ស” តាមមាត្រា៣៧៧ និងមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ និងចោទប្រ​កាន់លោក លី សុជាតិ ជាអាជីវករ ពីបទ “ឆបោក” តាមមាត្រា៣៧៧ និងមាត្រា៣៧៨ [..]

ការរកឃើញថ្មី អាជ្ញាធរ​ចិនប្រកាសថា មេរោគ​កូរ៉ូណា​ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ២៧ ថ្ងៃ​ឯណោះ

អាជ្ញាធរ​ចិន​រក​ឃើញ​ថ្មី​ថា មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ២៧ ថ្ងៃ​ឯណោះ​។ សារព័ត៌មាន​អង់គ្លេស​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ដកស្រង់​សម្ដី​របស់​មន្ត្រី​នៃ​អាជ្ញាធរ​ខេត្ត​ហ៊ូបេ (Hubei) ថា ការ​រក​ឃើញ​ថ្មី​នេះ ក្រោយ​បុរស​ជនជាតិ​ចិន​ម្នាក់ វ័យ ៧០ ឆ្នាំ ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ នេះ រហូតដល់ ២៧ ថ្ងៃ​ទើប​ចេញ​ជា​រោគសញ្ញា។ បុរស​នេះ ឈ្មោះ ជាំង (Jiang) កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ប្អូនស្រី​របស់​គាត់ ដែល​ផ្ទុក​ជំងឺ​នេះ នៅ​ភាគី​ខាងជើង​នៃ​ខេត្ត​ហ៊ូបេ។ គាត់​រស់នៅ​ក្រុង​អ៊ីហ្ស៊ូ (Ezhou) [..]

មិនរួចខ្លួនទេ អាជ្ញាធរ កំពុងតាមចាប់អ្នកបង្ហោះវីដេអូ ថានៅស្រុកខ្មែរឆ្លងវីរុសកូរ៉ូណាហើយ (មានវីដេអូ)

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នំា២០២០នេះ បន្ទាប់ពីមានវីដេអូមួយបង្ហោះលើក Facebook ស្រែកថា មានជំងឺកូរ៉ូណា កើតឡើងនៅប្រទេសកម្ពុជាយើង ដោយមិនមានអ្វីបញ្ជាក់ទាល់តែសោះនោះ, រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានចេញមកទាត់ចោលព័ត៌មាន ដែលបង្ហោះប្រឌិតបំពុលសង្គមនេះ និងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកអ្នកបង្ហោះវីដេអូ និងអ្នកស្រែកថា មានជំងឺកូរ៉ូណានេះ មកផ្តន្ទាទោសតាមច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ថា «ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមអាជ្ញាធរពាក់ព័ន្ធ ស្វែងរកអ្នកដែលស្រែកថា ជាជំងឺកូរ៉ូណាហើយបំពុលសង្គមនេះ មកផ្តន្ទាទោសតាមច្បាប់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រីបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ [..]

សូមប្រយ័ត្នឲ្យមែនទែន ក្រសួងមហាផ្ទៃ ថាមានលេខទូរស័ព្ទប្លែកៗតេមក គឺជាគម្រោងបោកយកប្រាក់ IPRN

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកពន្យល់លម្អិត អំពីលេខទូរស័ព្ទដែលតេចូលមក ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់លេខប្លែកៗ ភាគច្រើនមកពីប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬប្រទេសរុស្សីជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចេញមកពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យា ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានទទួលការខលទូរស័ព្ទពីក្រៅប្រទេស ដែលធ្វើឲ្យពួកគាត់មានការងឿងឆ្លល់ថា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?, តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីស្រាយនូវចម្ងល់ខាងលើ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម ៖ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា «Callback Scam ឬហៅម្យ៉ាងទៀតថា [..]

គួរឲ្យសោកស្តាយអុីតាលី ទោះខំបិទជើងយន្តហោះពីចិនយ៉ាងណា​ ក៏នៅមានឆ្លងវីរុសកូរ៉ូណា និងស្លា ប់២នាក់ដែរ

(អ៉ីតាលី)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត ដោយហាមឃាត់ប្រជាជនទាំងអស់ ចេញ និងចូលពីទីក្រុង និងតំបន់ជាច្រើន ដែលជំងឺ COVID-19 កំពុងរីករាលដាលខ្លាំង ខណៈអ្នកឆ្លងសរុបកើនដល់៧៩នាក់ ហើយពីរនាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាននៅចុងសប្ដាហ៍នេះ លោក Conte បានគូសបញ្ជាក់ដូច្នេះថា៖ «នៅតាមទីក្រុង ឬតំបន់ដែលត្រូវបានចាត់ទុកថា ជាកន្លែងមានគ្រោះថ្នាក់ ឬក៏ COVID-19 កំពុងរីកដាលខ្លាំង នឹងត្រូវបានដាក់ឱ្យនៅក្រោមវិធានការរឹតត្បិត ដោយប្រជាជនទាំងអស់មិនអាចចេញ ឬចូល [..]

នាវាទេសចរណ៍ Westerdamដែលចូលចតយូរថ្ងៃនៅកម្ពុជា ពុំត្រូវឲ្យបង់ប្រាក់ទេ និងគ្រោង​ចាកចេញនៅថ្ងៃទី២៣ កុម្ភៈនេះហើយ

ព្រះសីហនុ ៖ មន្ត្រីកំពង់ផែអន្តរជាតិសមុទ្រក្រុងព្រះសីហនុឲ្យរស្មីកម្ពុជា ដឹងថា នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២០នេះ នាវាWesterdam នឹងចេញពីចំណតកំពង់ផែទៅឈប់សំចតនៅសមុទ្រខាងក្រៅផែ ជាបណ្តោះអាសន្ន ដើម្បីរៀបចំចាក់ប្រេងសម្រាប់ការធ្វើដំណើរចាកចេញពីកម្ពុជា។ មន្ត្រីដដែលថ្លែងថា តាមការគ្រោងទុក នៅថ្ងៃទី២៣ខែកុម្ភះនេះ នាវានេះនឹងចូលចតចំណតផែម្តងទៀតដើម្បីរៀបចំបែបបទ មុននឹងចាកចេញពីកម្ពុជា។ ក្រុមហ៊ុននាវាWesterdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលអនុគ្រោះអោយនាវាបានចូលចត បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្រជាង១០ថ្ងៃ ដោយសារកោះនិងប្រទេសមួយចំនួនបដិសេធមិនអោយចូលចតក្រោមហេតុផលខ្លាចមេរោគCovid-19។ បើតាមមន្ត្រីកំពង់ផែដែលដកស្រង់សម្តីពីក្រុមហ៊ុននាវាមកប្រាប់ថា ក្រុមហ៊ុននាវាWesterdam សូមអរគុណនិងអធ្យាស្រយ័ដែលការឈប់សំចតយូរថ្ងៃនៅកម្ពុជា មិនមានបង់ប្រាក់ដល់កំពង់ផែ ស្របពេលដែលកំពង់ផែក្រុងព្រះសីហនុ មាននាវាដឹកទំនិញចេញ ចូលមមារញឹក៕ អត្ថបទ៖ រស្មីកម្ពុជា

ជាការពិតទេ! បុរសម្នាក់ អះអាងថាគ្មានឃើញការពិនិត្យសុខភាពក្នុងព្រលានយន្តហោះទេ ស្របពេលដែលទៅទទួលកូនស្រី និងមានអ្នកដំណើរពីចិនរាប់រយនាក់មកតាមជើងយន្តហោះ China Eastern

យោងតាមប្រភពហ្វេសប៊ុកឈ្មោះ Savath Meas បានអះអាងថា គ្មានឃើញការពិនិត្យសុខភាពក្នុងព្រលានយន្តហោះទេ ស្របពេលដែលរូបលោកទៅទទួលកូនស្រីត្រលប់មកពីចិនវិញ។ ប្រភពដដែលបានលើកឡើងដូច្នេះថា៖ យប់ម៉ោង១២ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០ បានទៅទទួលកូនស្រី គាត់មកពីប្រទេសចិន មកលេងផ្ទះសម្រាកវ៉ាកង។ អ្វីដែលខ្ញុំបានឃើញ និងចាប់អារម្មណ៍ជាងគេ គឺមានភ្ញៀវបរទេសជាច្រើន ជាពិសេសជនជាតិចិនរាប់រយនាក់មកតាមជើងយន្តហោះ China Eastern ក្រុងសៀងហៃ មកដល់ប្រលានយន្តភ្នំពេញ មិនឃើញមានមន្រ្តីក្រសួងសុខាភិបាល ឬបុគ្គលិកពេទ្យមកត្រួតពិនិត្យ ឬឆេកសុខភាពភ្ញៀវបរទេស ឬកូនស្រីខ្ញុំឡើយ។ ឱកម្ពុជាខ្ញុំអើយអ្នកហាក់ដូចកំពុងដេកលក់ស្កប់ស្កល់នឹងរូបភាពនៃសន្តិភាពមួយនេះខ្លាំងម្លេះ ខណ:ពេលដែលពិភពលោកទាំងមូលកំពង់តែប្រកាសអាសន្នពីភាពភយន្តរាយនៃមេរោគកូរ៉ូណានេះ។

បងប្អូនខ្មែរនៅកូរ៉េប្រយ័ត្នផង! នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងប្រកាសអាសន្នខណៈ អ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៤៣៣នាក់ហើយ

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានហៅការរាលដាលដ៏រហ័សនៃមេរោគកូរ៉ូណាថ្មីនៅក្នុងប្រទេសខ្លួនថាជា “ស្ថានភាពធ្ងន់ធ្ងរ” (Grave Situation) និងបានជំរុញឱ្យប្រជាជនជៀសវាងការប្រារព្ធពិធីសាសនានានានៅកន្លែងដែលមានមនុស្សច្រើន។ នៅក្នុងសេចក្តីថ្លែងការដ៏កម្រមួយនៅយប់ថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានធានាដល់ប្រជាជនថា វីរុសដែលផ្ទុះចេញពីប្រទេសចិនអាចគ្រប់គ្រងបានប្រសិនបើប្រជាជនសហការជាមួយសេចក្តីណែនាំរបស់រដ្ឋាភិបាល។ លោកបានសុំអភ័យទោសចំពោះការរីករាលដាលនាពេលថ្មីៗនេះ និងបានជំរុញឱ្យប្រជាជនជៀសវាងការចូលរួមក្នុងការប្រមូលផ្តុំនានារួមទាំងសេវាកម្មសាសនាផងដែរដើម្បីការពារវីរុសកុំឲ្យរីករាលដាលកាន់តែទូលំទូលាយ។ លោកបាននិយាយនៅក្នុងសារលិខិតផ្សាយតាមទូរទស្សន៍ជាតិថា “យោងទៅតាមច្បាប់ រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរំខានដល់កិច្ចខិតខំប្រឹងប្រែង ដូចជាការកំណត់ឲ្យនៅដាច់ដោយឡែក ការលួចយកទំនិញវេជ្ជសាស្ត្រខុសច្បាប់ និងសកម្មភាពប្រមូលផ្ដុំនានា” ។ ការចេញសារនេះបានកើតឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ២២៩ ករណីក្នុងពីថ្ងៃសៅរ៍តែមួយថ្ងៃ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៤៣៣ នាក់។ ចំនួននៃការឆ្លងមេរោគ COVID-19 នៅប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ ដោយការឆ្លងភាគច្រើនជាករណីរាលដាលក្នុងមន្ទីរពេទ្យនៅភាគអាគ្នេយ៍នៃស្រុក Cheongdo និងក្រុមអ្នកចូលរួមពិធីសាសនាគ្រិស្តនៅទីក្រុង Daegu ដែលមានប្រហែល [..]