BREAKING NEWS

Category: បច្ចេកវិទ្យា

ខ្លាំងមែន! រដ្ឋាភិបាលថៃ បង្កើតApp ទុកឲ្យពលរដ្ឋខ្លួនអាចពិនិត្យរកវីរុសកូរូណា ដោយខ្លួនឯងបាន

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃបានរាយការណ៍ពីការបង្កើតកម្មវិធីត្រួតពិនិត្យសុខភាពដោយខ្លួនឯងតាមអ៊ីនធឺរណេតសម្រាប់អ្នកដែលបារម្ភពីបញ្ហាវីរុស Covid-19 ។ កម្មវិធីនេះបង្កើតឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ទៀតបានជាសះស្បើយហើយត្រូវបានឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកសុខភាពសាធារណៈមានប្រសាសន៍ថា គិតមកត្រឹមថ្ងៃនេះចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃមាន ៣៥ ករណី។ ក្នុងចំនួនអ្នកជំងឺដែលត្រូវបានបញ្ជាក់មាន ២២ នាក់កំពុងស្ថិតក្នុងការមើលថែនៅមន្ទីរពេទ្យ និង ១២ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ដែលករណីចុងក្រោយនេះជាបុរសជនជាតិចិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Suwanchai ក៏បានប្រកាសផងដែរថា ក្រសួងសុខាភិបាលសាធារណៈ រួមជាមួយសាកលវិទ្យាល័យឈៀងម៉ៃនិងក្រុមប្រឹក្សាស្រាវជ្រាវជាតិថៃបានបង្កើតកម្មវិធីពិនិត្យអ៊ីនធឺរណេតប្រើដោយខ្លួនឯងដែលពលរដ្ឋអាចប្រើបាន ប្រសិនបើពួកគេសង្ស័យថាខ្លួនអាចឆ្លងមេរោគ។ កម្មវិធីនេះតម្រូវឲ្យអ្នកប្រើប្រាស់ឆ្លើយនូវកម្រងសំណួរដែលបានកំណត់ទុកមាន៣ភាសាគឺ ថៃ ចិន និងអង់គ្លេស ។ នៅពេលចូលទៅបំពេញកម្រងសំណួរ អ្នកប្រើប្រាស់ត្រូវបានចាត់ថ្នាក់ជា៣ប្រភេទគឺ “ គ្មានហានិភ័យ” [..]