BREAKING NEWS

Category: ពត៌មានកីឡា

អ្នកដំណើរ២០នាក់ព្រលឹងចុងសក់! រថយន្តក្រុង ដាច់ហ្រ្វាំងរេចង្កូត ធ្លាក់ប្រឡាយផ្អើលក្រុងសៀមរាប

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សជាង២០នាក់ ដែលជិះក្នុងឡានក្រុង មានការភ័យគ្រប់គ្នាដោយសារតែរថយន្តក្រុងនេះដាច់ហ្រាំ្វងរ៉េចង្កូតធ្លាក់ចូលប្រឡាយ។ ហេតុការណ៍បានកើតឡើងនៅវេលានៅល្ងាចថ្ងៃទី២១ខែ មករា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៩១-២៩០ តាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិ រកាកំបុត ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករ ឡើងដោយ រថយន្តក្រុងម៉ាក DAYWOOពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៤៣៨  ដឹកភ្ញៀវបរទេសចំនួន ២៧នាក់ (ស្រី១៨នាក់) ក្នុងទិសដៅពីកើតមកលិច។ ក្រោយកើតហេតុកម្លាំងនគរបាលផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុក បានចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ អោយភ្ញៀវជាមួយនិងអីវ៉ាន់ ផ្ទេរទៅរថយន្តមួយគ្រឿងទៀត ដើម្បីបន្តដំណើរចំណែកឯអ្នក បើកបររថយន្តខាងលើ ត្រូវបាននាំខ្លួនមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ៕SR អត្ថបទ៖ SRPost

លឺតែប្តេជ្ញា! ទៀតហើយលោកឃួង ស្រេង ប្តេជ្ញាលុបបំបាត់បទល្មើសក្នុងខណ្ឌទាំង១៤ឲ្យអស់ ក្នុងឆ្នាំ២០២០នេះ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់អភិបាលខណ្ឌទាំង១៤ ឱ្យផ្តោតសំខាន់លើភារកិច្ចការត្រួតពិនិត្យអា វុ ធជា តិផ្ទុះ ការប ង្ក្រា ប ប ទ ល្មើ ស ល្បែ ងស៊ី ស ង គ្រឿ ងស្ រវឹ ង គ្រឿ ង ញៀ នខុ សច្បាប់ ជាពិសេស កិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀ បរៀបរយ សាធារណៈ [..]

រំភើបណាស់! ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់កម្មវិធី Pre-Season Tour 2020 ដោយយកឈ្នះក្រុម ខ្លាំងៗ នៅប្រទេសម៉ាឡេស៊ី…

គូឡាឡាំពួរ៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់កម្មវិធី Pre-Season Tour 2020 របស់ខ្លួន នៅលើទឹកដីម៉ាឡេស៊ីហើយ ដោយសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ បន្ទាប់ពីទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ មុនត្រឡប់មកមាតូភូមិវិញ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Cup 2020។ សម្រាប់ការប្រកួតចុងក្រោយ ក្នុងការបោះជំរំក្រៅស្រុក ដើម្បីត្រៀមរដូវកាលថ្មី កាលពីល្ងាចមិញ ក្រុមជើងឯកលីគកំពូលកម្ពុជា បានវាយបកឈ្នះក្រុម Terengganu FC ដោយលទ្ធផល ៤-៣ បន្ទាប់ពីត្រូវអតីតក្រុមចាស់របស់កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន នាំមុខ ៣-១ នៅវគ្គទី១ ។ ៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង [..]

ស៊ែរឲ្យកីឡាការិនីកម្ពុជាមួយ៖ មិនត្រឹមតែស្អាតទេគឺបំបាក់ កីឡាការិនី ថៃ ១០០-០ នៅ Asian Games 2018

កីឡាការិនី កម្ពុជា ខាន់ ចេសា (Jessa Khan) បានទម្លាក់ កីឡា ការិនី ថៃ Boonsorn Wuwannan វគ្គ ៣២នាក់ ចុងក្រោយ ដោយ ពិន្ទុ ១០០ ទល់នឹង ០ ក្នុង ប្រភេទ កីឡា ជូជីតស៊ូ (JU-JITSU) ទម្ងន់ ក្រោម ៤៩គីឡូក្រាម នៃ ព្រឹត្តិការណ៍ កីឡា ទ្វីប អាស៊ី Asian Games [..]

នេះហើយប្រហែលជាគាត់ខ្លាចជាប់គុកដូចនារីចិននោះ បានជាមិនហ៊ានតដៃឲ្យគេវាយប្លន់យកអស់ពីខ្លួន

ភ្នំពេញ៖ ជនបរទេស​ម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន និង​របួសធ្ងន់ ​ខណៈពេលដែលចេញពីដកលុយទូ ATM នៅជាប់​វាលព្រះ​មេន ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ កាលពីវេលាម៉ោង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៧សីហា ។ ទង្វើនេះពិតជាធ្វើឲ្យសង្គមជាតិយើងអាប់ឳនខ្លាំងណាស់ ជនបរទេសខំយកលុយមកចាយនៅស្រុកយើង និងជួយបង្កើនចំនូលប្រជាពលរដ្ឋ តែបែរជាជនឆ្លៀតឳកាសមួយចំនួនតូចនេះបង្កអសន្តិសុខ និងប្រមាថមើលងាយអ្នកទេសចរបែបនេះទោវីញ។ សូមសមត្ថកិច្ចមេត្តាវែកមុខជនល្មើសទាំងនេះ យកមកផ្តន្ទាទោសផង៕ ប្រភព៖ យូ សារ៉ាវុឌ្ឍន៏

ដំណឹងល្អ៖លោក​ គឹម​ សុខ​ ត្រូវបានដោះលែងហេីយ​ ក្រោយជាប់ពន្ធនាគារជាងមួយឆ្នាំ

ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃស្ថាប័នតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិច។ មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់»។ លោក គឹម សុខ ដែលសាធារណជនមួយចំ​នួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន [..]

តើក្រុមបាល់ទាត់ក្រូអាតមានប្រវត្តិបែបណា មុនពេលមកបង្ហាញខ្លួននៅវើលខាប់វគ្គផ្តាច់ព្រ័ត!

ក្រូអាតជាប្រទេសមួយស្ថិតនៅទ្វីបអឺរ៉ុប ដែលមានរដ្ឋធានីឈ្មោះ ហ្សាហ្គ្រេប ដែលមានប្រជាជនសរុប ប្រហែល ៤លាននាក់កន្លះ ប្រើភាសាក្រូអាតផ្ទាល់តែម្តង។

អស្ចារ្យមែន! សហព័ន្ធបាល់ទាត់ពិភពលោក​ FIFA បានប្រកាសអញ្ជើញកុមារទាំង១២​ និងគ្រូបង្វឹកទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោក ប្រសិនបើ…

ស្របពេលដែលកុមារទាំង១២ និងគ្រូបង្វឹកកំពុងស្វះស្វែងរកវិធីចេញពីរូងភ្នំបន្ទាប់ពីពួកគេត្រូវជាប់ឃុំអស់រយៈពេលជាច្រើនថ្ងៃនោះ ពេលនេះមានសំណាងដ៏ធំមួយសំរាប់លើកទឹកចិត្តដល់ពួកគេពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA។