
គួរឲ្យសោកស្តាយអុីតាលី ទោះខំបិទជើងយន្តហោះពីចិនយ៉ាងណា ក៏នៅមានឆ្លងវីរុសកូរ៉ូណា និងស្លា ប់២នាក់ដែរ
(អ៉ីតាលី)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត ដោយហាមឃាត់ប្រជាជនទាំងអស់ ចេញ និងចូលពីទីក្រុង និងតំបន់ជាច្រើន ដែលជំងឺ COVID-19 កំពុងរីករាលដាលខ្លាំង ខណៈអ្នកឆ្លងសរុបកើនដល់៧៩នាក់ ហើយពីរនាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាននៅចុងសប្ដាហ៍នេះ លោក Conte បានគូសបញ្ជាក់ដូច្នេះថា៖ «នៅតាមទីក្រុង ឬតំបន់ដែលត្រូវបានចាត់ទុកថា ជាកន្លែងមានគ្រោះថ្នាក់ ឬក៏ COVID-19 កំពុងរីកដាលខ្លាំង នឹងត្រូវបានដាក់ឱ្យនៅក្រោមវិធានការរឹតត្បិត ដោយប្រជាជនទាំងអស់មិនអាចចេញ ឬចូល [..]