BREAKING NEWS

Category: ពត៏មានជាតិ

ពុទ្ធោ បំណុលច្រើន តស៊ូរស់មិនបានក្នុងវិបត្តិកូវីដ បុរសម្នាក់សម្រេចចង ក ស ម្លា ប់​ ខ្លួ​ន

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់សម្រេចចិត្តចង.ក ស ម្លា ប់ ខ្លួនព្រោះតែបំណុលច្រើនកាលពីរវេលាម៉ោង០៨ព្រឹកថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ ស ព រងគ្រោះមានឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត ។ លោកបេន សំអាតអធិការស្រុកម៉ាឡៃបញ្ជាក់ថា៖នៅមុនពេលកើតហេតុ បើយោងតាមការបំភ្លឺរសប់ឈ្មោះ ពៅ ពេទ្យ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅខាងលើ បានប្រាប់ថា មានឈ្មោះ [..]

៤ ថ្ងៃមុនរកឃើញឆ្លងកូវីដ-១៩ កក្កដា សុភ័ណ្ឌ ប្រាប់មានអាការៈបែបនេះ និង ដើរហើរជាច្រើនកន្លែង

នៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ លោក កក្កដា សុភ័ណ្ឌ បានបង្ហោះសារថា ខ្លួនបានឆ្លងកូវីដ-១៩ ហើយ។ នេះជាសារទាំងស្រុងរបស់ កក្កដា សុភ័ណ្ឌ ៖ ខ្ញុំកក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន ។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ និង ពង្រឹងស្មារតីឱ្យបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ [..]

រដ្ឋមន្ត្រីសុខាភិបាល នឹងមិនបណ្តោយឲ្យជំងឺកូវីដ១៩ឡើយ ឆ្លងចូលសហគមន៍ឡើយ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។ ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដាំដើមឈើ៣៥០ដើម នៅក្នុងបរិវេណទីតាំងទី៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ។ លោកថ្លែងយ៉ាងដូច្នេះថា «យើងត្រូវតែចូលរួមគ្នាលះបង់កម្លាំងកាយចិត្ដ និងស្មារតីទាំងអស់គ្នា ដើម្បីការពារប្រទេសយើង ឱ្យផុតពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ប៉ុន្ដែសំខាន់បំផុតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសអ្នកកំពុងស្ថិតនៅកំលុងពេលចត្ដាឡីស័ក សូមគោរពទៅតាមការណែនាំ របស់វេជ្ជបញ្ជារបស់គ្រូពេទ្យ និងអនុវត្ដន៍វិធាននៃការចត្ដាឡីស័ក ដោយស្មារតីទទួលខុសត្រូវផងដែរ»។ រដ្ឋមន្ដ្រី [..]

ការពារផ្ទៃបឹងធម្មជាតិ ជាភារកិច្ចដែលអភិបាលខេត្តកំពង់ចាមដាក់ចេញឲ្យមន្ត្រីពាក់ព័ន្ធរួមគ្នាអនុវត្តន៍

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់ ចេញពីក្រុងកំពង់ចាមផង និងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផង។ បទបញ្ជានេះ លោកអភិបាលខេត្តបានលើកឡើង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀម។ លោកអភិបាលខេត្តបានថ្លែងថា ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់ផងដែរ។ ហេតុដូច្នេះហើយ មន្ត្រីជំនាញពាក់ព័ន្ធត្រូវចុះសិក្សា និងកំណត់ព្រំឲ្យបានត្រឹមត្រូវ [..]

រាជរដ្ឋាភិបាលកម្ពុជា! ផ្ទះតម្លៃ តម្លៃក្រោម ៧ម៉ឺនដុល្លារ បានសម្រេចលើកលែងពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំ….

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយនឹងការសម្រេចជួយសម្រួល និងគាំទ្រដល់វឌ្ឍនភាពនៃវិស័យលំនៅដ្ឋានដោយការលើកលែងពន្ធប្រថាប់ត្រារយៈពេលពេញមួយឆ្នាំសម្រាប់ការទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាបទៅតាមលទ្ធភាពដែលអាចធ្វើបាន។ នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អត់ជាប់ពន្ធប្រថាប់ត្រានោះទេ។ ឥឡូវនេះមានផ្ទះតម្លៃសមរម្យលក់ឱ្យមន្ត្រីរាជការមិនអស់ ឥឡូវត្រូវបើកលក់ឱ្យប្រជាជនថែមទៀត។ មានផ្ទះដែលមានតម្លៃ ១០ម៉ឺនឡើងលើ ២០-៣០ម៉ឺន ប៉ុន្តែក៏មានផ្ទះតម្លៃ៥ម៉ឺន ឬ៤ម៉ឺន [..]

យល់យ៉ាងណាដែរ ពិធីហែរជំនូនសម័យថ្មី ដោយចាក់ធុងបះរាំតាមផ្លូវ ដែលមហាជនកំពុងតែផ្ទុះការរិះគន់

ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយ របស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុស និងមនុស្សស្រី ឲ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដើម្បីសាងសុភមង្គល។ ពិធីមង្គលការ នៅកម្ពុជាមានដើមកំណើត ចាប់តាំងពីដើមសតវត្ស៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរមួយឈ្មោះថា រឿងព្រះថោងតោងស្បៃនាងនាគ។ កាលពីបុរាណ ពិធីមង្គលការ ត្រូវបានគេ ធ្វើឡើងរយៈពេល ៣ថ្ងៃ ប៉ុន្ដែបុច្ចប្បន្ននេះ ត្រូវគេបាន បំព្រួញពិធីមួយនេះ ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺចាប់ពីពេលព្រលឹម គេត្រូវហែរកូនកម្លោះទៅកាន់ផ្ទះកូនក្រមុំដោយ នាំយកគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មក គេក៏រៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់។ ដោយឡែក ក្រឡែកមកមើលអំពីទិដ្ឋភាពវីដេអូមួយ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ [..]

អត់ប្រាប់ ទុកអោយឆ្ងល់! លិខិតបំភ្លឺមួយសន្លឹក របស់លោកអភិបាល​ស្រុក​សង្គម​ថ្មី ខុសអក្ខរាវិរុទ្ធរហូតដល់ទៅ ជាង​ ១០​ ពាក្យ​…

ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ មានករណីឆេះស្ពានឈើមួយក្នុងតំបន់ភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាទីតាំងជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ បេន ធ្វើការរស់នៅ និងឃ្លាំមើលទប់ស្កាត់មិនឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះ។ ឯលោកតាន់ គីមសួរ យល់ថាការឆាបឆេះនេះគឺជាចេតនារបស់ជនខិលខូច ក្នុងការធ្វើទុកបុកម្នេញដល់សកម្មភាពការពារព្រៃឈើរបស់លោកបេន។ ទាក់ទងនឹងការឆាបឆេះនេះ ត្រូវបានអភិបាលស្រុកសង្គម​ថ្មី លោកពុយ ជុំ បានអះអាងថា ដោយសារភ្លើងឆេះព្រៃ ហើយក៏គ្មានអ្នកណាទៅលួចដុតបំផ្លាញអីដែរ។ ជាមួយគ្នាលោកក៏បានចេញលិខិតបំភ្លឺទាក់ទងនឹងករណីខាងលើផងដែរ។ អ្វីដែលធ្វើឲ្យមហាជនកាន់តែហួសចិត្តនោះគឺ គ្រាន់តែលិខិតបំភ្លឺមួយសន្លឹក លោកសរសេរអក្ខរាវិរុទ្ធខុសរហូតដល់ទៅជាង ១០ ពាក្យ។ លោកផែង វណ្ណៈ ដែលបានបង្ហោះលិខិតនោះ បានសម្តែងការហួសចិត្តជាខ្លាំងថា៖ គ្រាន់តែលិខិត​បំភ្លឺ​មួយ​សន្លឹក​ របស់​លោក​ ជុំ​ ពុយ​ អភិបាល​ស្រុក​សង្គម​ថ្មី​ [..]

នេះហើយទឹកចិត្តឪពុក! ខំដេីរសំលៀង កាំបិតតាមផ្ទះ សន្សំលុយទិញទូរស័ព្ទអោយកូន ហើយកាន់តែក្តុកក្តួលទៀតន៎ុះគាត់ប្រាប់អ្នកលក់ថា…

យោងតាមប្រភពហ្វេសប៊ុក Rynâ JūmTëv Tøch XD បានរៀបរាប់រឿងដ៏គួរឲ្យក្តុកក្តួលមួយដូច្នេះថា៖ បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plusខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់😢😢😭😭ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេ គេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន😭😭😢ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ😭😭😭 ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូន😢កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង😭ថាឪពុក ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ😭ខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ😭😭😢😭😭ហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង🙏🙏😢 នេះហើយជាទឹកចិត្តឪពុកដែលខិតខំតស៊ូគ្រប់យ៉ាងដើម្បីកូន តែកូនមួយចំនួនចង់បានតែរបស់ឆើតឆាយដើម្បីអួតសំញែងគ្នា មិនខិតខំសិក្សា និងមិនដែលស្វែងយល់ពីទំហំចិត្តឪពុកម្តាយទេ សង្ឃឹមថាអត្ថបទមួយនេះជាមេរៀនដ៏ល្អសំរាប់ប្អូនៗគ្រប់ៗគ្នា បង្ហាញថាដើម្បីកូនអ្នកមានគុណមិនខ្លាចនឿយហត់ទេ ដូច្នេះនៅពេលដែលយើងទទួលវត្ថុអ្វីមួយពីគាត់ សូមនឹកឃើញដល់ញើសឈាមគាត់ផង៕

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការសាកល្បងលេខ Hotline មួយខ្សែ «០១៨ ៥៥៥៥ ៩៩៩» ដែលតេចូលមិនអស់លុយ ដើម្បីងាយស្រួលដោះស្រាយបញ្ហារបស់ពលរដ្ឋ….

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការសាកល្បងលេខ Hotline មួយខ្សែ «០១៨ ៥៥៥៥ ៩៩៩» ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងស្រុកទាក់ទងគ្រប់ពេលត្រូវការ ។ តាមការឱ្យដឹងពីលោកអភិបាលស្រុកវ័យក្មេងឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ខាងមុខនេះតទៅរដ្ឋបាលស្រុកបន្ទាយស្រីនឹងដាក់ឱ្យដំណើរការសាកល្បងលេខទូរសព្ទទំនាក់ទំនងពិសេសមួយខ្សែក្នុងគោលបំណង៖ បង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់មធ្យោបាយងាយស្រួល ឆាប់រហ័ស និងសាមញ្ញ ក្នុងការសាកសួរព័ត៌មាន ផ្តល់យោបល់ត្រឡប់ និងទទួលយកព័ត៌មានដោយផ្ទាល់ពីរដ្ឋបាលស្រុក ជំរុញការគោរពច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់ និងការបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការជម្រុញ និងលើកទឹកចិត្តឱ្យសាធារណៈជនចូលរួម និងរាយការណ៍ពីរាល់បញ្ហាអសកម្មនិងសកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន លេខនេះអាចទទួលការហៅចូលបានពីគ្រប់ប្រពន្ធទូរសព្ទទាំងអស់«ដោយឥតគិតថ្លៃ»និងបម្រើជូននៅរៀងរាល់ម៉ោងធ្វើការផ្លូវការរបស់រដ្ឋបាលស្រុក។ រាល់ទំនាក់ទំនងក្រៅម៉ោងធ្វើការឬប្រសិនបើមិនអាចទំនាក់ទំនងបានដោយប្រការណាមួយ សាធារណៈជនអាចផ្តល់សារជាអក្សរឬសារសំឡេងមកកាន់ Whatapp និង Telegram នៃលេខនេះ។ [..]

មិនធម្មតា! លោក ពេជ្រ ស្រស់ ដាក់លិខិតចូលស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា បកស្រាយឱ្យច្បាស់ចំពោះលទ្ធផលធ្វើតេស្ត ស្រ្តីជនជាតិអាមេរិកាំងតាមនាវា Westerdam

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់នាយកប្រតិបត្តិសារព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គណបក្សរបស់លោក បានដាក់លិខិតមួយជូនដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារួចហើយ ដើម្បីស្នើឱ្យបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះលទ្ធផល នៃការធ្វើតេស្តសុខភាពលើស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam។ នៅក្នុងលិខិតនោះ លោក ពេជ្រ ស្រស់ ក៏បានស្នើផងដែរថា បើសិនជាស្រ្តីជនជាតិអាមេរិកាំងរូបនោះ ពិតជាមានមេរោគកូរ៉ូណាថ្មី ហើយត្រូវបានព្យាបាលជាសះស្បើយ​យ៉ាងឆាប់រហ័សមែននោះ សូមឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ជួយបង្រៀនអំពីបច្ចេកទេសព្យាបាលឱ្យជាសះស្បើយយ៉ាងឆាប់រហ័សនេះដល់ប្រទេសផ្សេងៗទៀតផង ដោយសារតែប្រទេសធំៗមួយចំនួន។ ប្រតិកម្មរបស់ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងស្របពេលដែលមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង USCDC បានចេញមកប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង [..]