BREAKING NEWS

Category: ពត៏មានជាតិ

កុំមើលស្រាលឲ្យសោះ! WHO​ និយាយ​ថា ​កាន់តែជិត​អស់​ពេល​វេលា ហើយដើម្បី​បញ្ឈប់​ការ​រាល​ដាល​មេរោគវីរុស​កូរ៉ូណា…

អង្គការ​សុខភាពពិភព​លោក​ហៅ​កាត់​ថា​ WHO​ និយាយ​ថា ​ជិត​អស់​ពេល​វេលា ហើយដើម្បី​បញ្ឈប់​ការ​រាល​ដាល​មេរោគវីរុស​កូរ៉ូណា​ ពីព្រោះ​ចំនួន​ករណី​មនុស្ស​មាន​ផ្ទុក​មេរោគ​នេះ​កើន​ឡើង​ច្រើន​ជាង​មុន​នៅ​ខាង​ក្រៅ​ប្រទេស​ចិន។ លោក​ Tedros Adhanom Ghebreyesus ​អគ្គនាយក​អង្គការ​ WHO ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើង​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ដែល​ការ​ទប់​ទល់​អាច​ធ្វើ​បាន»។ ក៏​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ ឱកាស​របស់​យើង​មាន​តិច​ជាង​មុន។ កាល​ពី​ថ្ងៃសៅរ៍​ ប្រទេស​ចិន​បាន​រាយការណ៍​ថា​ មាន​ករណី​មនុស្ស​ផ្ទុក​មេរោគ កូរ៉ូណា​៧៦,៣០០​នាក់​ហើយ​មនុស្ស​២,៣៤៥​នាក់​បាន​ស្លាប់ទៅ​ហើយ។ មាន​មនុស្ស​ថ្មីៗ​៣៩៧​នាក់​មាន​ផ្ទុក​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​ការ​ចុះ​ថយ​ខ្លាំង​ពី​ចំនួន​អ្នកជំងឺ​ថ្មីៗ​៨៨៩​នាក់​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ។ នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ មាន​មនុស្ស​ជាង​១,២០០នាក់​ទៀត​មាន​ជំងឺ​នេះ​ហើយ​មនុស្ស​ជាង​១២នាក់​បាន​បាត់បង់​ជីវិត។ លោក ​Tedros ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ចំនួន​ករណី​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​នៅ​តែ​តិចតួច​ក៏​ដោយ ​ក៏លោក​បាន​សម្តែង​កង្វល់​អំពី​កំណើន​នៃ​ករណី​អ្នក​ជំងឺ​នេះ​នៅ​ទូទាំង​ពិភព​លោក​ដែល​មិន​មានការ​ទាក់​ទង​ច្បាស់លាស់​ជាមួយ​ប្រទេស​ចិន។ កាល​ពី​ថ្ងៃ​សៅរ៍ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​៨​ដង​នៃ​ចំនួន​ករណី​រយៈ​ពេល​តែ​បួន​ថ្ងៃ។ ពួក​មន្ត្រី​បាន​និយាយ​ថា​ មាន​ករណី​ថ្មីៗពួក​មនុស្ស​មាន​មេរោគ​នេះ​២២៩​នាក់​ ហើយ​ចំនួន​អ្នក​ជំងឺ​មាន​ទាំង​អស់​មាន​៤៣៣នាក់។ ពួក​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​នេះ​ភាគ​ច្រើន​មាន​ការ​ភ្ជាក់​ទាក់​ទង​ជាមួយ​ព្រះវិហារ​គ្រិស្តសាសនា​មួយ​និង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ក្រុង​ Daegu។ [..]

បើគាំទ្រជួយស៊ែរមួយ! លោកហ្សង់ ហ្វ្រង់ស័រតាន់ ចង់ឲ្យមេដឹកនាំម៉ាឡេស៊ី ត្រូវសុំទោសប្រទេសកម្ពុជា

បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី បានប្រកាសកាលពីម្សិលមិញនេះថា ស្ត្រីជនជាតិអាមេរិកកាំងវ័យ៨៣ឆ្នាំ បានជះសះស្បើយពីជំងឺ Covid-19 នោះ ប៉ុន្តែក្រសួងសុខាភិបាលកម្ពុជា នៅតែថា មិនមានភាពប្រក្រតីក្នុងការធ្វើតេស្តរបស់អាជ្ញាធរម៉ាឡេស៊ី នៅពេលនេះ ប្រធានវិទ្យុបរទេសមួយ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា បើសិនច្បាស់ថា ស្ត្រីជនជាតិអាមេរិក នោះ មិនដែលមានផ្ទុក Covid-19 នោះ មេដឹកនាំម៉ាឡេស៊ី ត្រូវសុំទោសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយឯកឧត្តម មហាម៉ាត់ មហាធៀរ ប្រធានាធិបតីម៉ាឡេស៊ី និងលោកជំទាវលោកហ្សង់ ហ្វ្រង់ស័រតាន់ [..]

តាមខ្សែរឺសមត្ថភាព!!! កូនប្រុសអភិបាលខេត្តកំពង់ឆ្នាំង នឹងត្រូវតែងតាំងជាអនុប្រធានមន្ទីរសាធារណការ

កំពង់ឆ្នាំង៖ ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២០នេះ បានលួចបង្ហើបឲ្យដឹងថា បើសិនមិនមានការប្រែប្រួលទេ លោកឈួរ ច័ន្ទរិទ្ធី ដែលត្រូវជាកូនប្រុសលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សម្បូរណ៍រឿងពុករលួយ នឹងត្រូវប្រកាសតំណែងជាផ្លូវការ ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះហើយ ។ ប្រភពដដែលបានឲ្យដឹងថា លោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ត្រូវជាកូនប្រសាររបស់លោកកែវ ពិសី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ទើបតែផ្ទេរពីមន្រ្តីនៅក្រសួង [..]

ច្បាស់ហើយ! រដ្ឋមន្រ្តីសាធារណការថា មិនដែលអន្តរាគមន៍ ដោះលែងឡាន ដឹកទំនិញលើសទំងន់ឡើយ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លោកមិនដែលបានធ្វើអន្តរាគមន៍ ឲ្យដោះលែងឡាន ដឹកទំនិញដែលលើសទម្ងន់ កំណត់សោះឡើយ ខណៈប្រធាន និង អនុប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្តទាំងអស់ ត្រូវផ្លាស់ប្ដូរជាបន្តបន្ទាប់ ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នក ដែលមានឡាន ដឹកទំនិញក៏ដូចជាក្រុមហ៊ុន ដែលមានឡានដឹកទំនិញធំៗ ត្រូវតែគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ។ លោកបន្តថា មន្រ្តីសាធារណការ [..]

ដាច់ផ្ងារ! នារីដែលដែលឡាយលក់ខ្លួន លេី Bigo Live ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន មិនមែនជាមនុស្សស្រីទេ…

បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា ដែលឡាយលក់ខ្លួន លេី Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់។ លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភ:នេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លេី Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដែលយោងតាមមាត្រា [..]

ច្បាស់ដូចថ្ងៃ!!! អភិបាលស្រុកសង្គមថ្មីថា ករណីឆេះស្ពានស្ទឹងស្តៅ បណ្តាលមកពីភ្លើងឆេះព្រៃ…

(ព្រះវិហារ)៖ លោក ជុំ ពុយ អភិបាលស្រុកស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ករណីឆេះស្ពានស្ទឹងស្តៅ ភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី បណ្តាលមកពីភ្លើងឆេះព្រៃរាលមក ប៉ុន្តែនៅថ្ងៃនេះដែរ អាជ្ញាធរស្រុក នឹងដឹកនាំកម្លាំងចុះរុះរើ និងសាងសង់ស្ពានថ្មីបណ្តោះអាសន្នវិញ។ លោកអភិបាលស្រុក បានថ្លែងឲ្យដឹងទៀតថា ករណីឆេះស្ពានស្ទឹងស្តៅនេះ គឺកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយកម្លាំងសមត្ថកិច្ច បានសហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋបានធ្វើការពន្លត់រួចម្តងហើយ ប៉ុន្តែដោយសារការមើលមិនបានសព្វជ្រុងជ្រោយ ធ្វើឲ្យនៅសល់រងើកភ្លើងខ្លះបណ្តាល ឲ្យឆេះម្តងទៀតនៅម៉ោង ១០យប់។ [..]

អបអរសាទរ! ឧកញ៉ា ស្រីចាន់ថន និង ឧកញ៉ា ហួតជា+នាយពែកមី ប្រកាសជួយ បេន សាងស្ពានឡើងវិញ….

ដូចប្រិយមិត្តបានជ្រាបហើយអំពីបុរសជនជាតិអាមេរិកាំង ដែលមានឈ្មោះថា Ben Davis ព្រមទាំងគ្រួសាររបស់លោក បានមករស់នៅលើទឹកដីប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ ឆ្នាំ មកហើយ ក្នុងគោលបំណងដើម្បីថែរក្សាសម្បត្តិព្រៃឈើរបស់ខ្មែរ ក៏ដូចជាសត្វព្រៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុង​ខេត្តព្រះវិហារ ហើយ​កន្លែងដែលគ្រួសារជនជាតិអាមេរិកាំង រស់នៅជាង ៣០ ឆ្នាំ នេះ មិនត្រឹមតែមានព្រៃឈើធំតូចទេ ថែមទាំងជាកន្លែងមួយដែលអភិរក្សសត្វព្រៃគ្រប់ប្រភេទ រហូតក្លាយទៅតំបន់ទេសចរធម្មជាតិមួយដ៏សំបូរបែបទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែមានការខ្វះខាតកាន់តែខ្លាំងឡើយៗ លោក Ben Davis នឹងក្រុមគ្រួសារលោក តែងតែត្រូវបានមហាជនជួយឧបត្តមជាបន្តបន្ទាប់ ហើយក៏មានការជួយជាច្រើនពីលោក តាន់​ គីម​សួរ​ ផងដែរ។យ៉ាងណាក្តី នៅល្ងាចនេះយោងតាមហ្វេសបុកផេចរបស់លោក តាំង គីមសួរ បានស៊ែរព័ត៌មានដ៏គួរឲ្យស្អប់ខ្ពើមមួយដោយមានជនចិត្តខ្មៅ [..]

ថាមែនៗ! ទីបំផុតរកមុខឃើញហើយ អ្នកលួចដុតស្ពានចូលទៅផ្ទះ បេន គឺជាស្នាដៃរបស់…

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កាលពី ម្សិលមុិញនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះជាស្ពានទីពីរហើយដែលគេលួចដុតដូចគ្នា។ បើតាមលោកតាន់ គីមសួរបានសម្តែងការហួសចិត្តដូច្នេះថា៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក? បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង។ បន្ថែមលើសពីនេះ លោកតាន់គីមសួរក៏បានអះអាងដែរថា លោកស្គាល់អ្នកដែលលួចដុតស្ពាននោះហើយ៖ រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំណិតដែលមានការឆ្នៃប្រឌិតបំផុត👍👍👍

ហួសចិត្តមែន! លោកតាន់ គីមសួរ ថាលោកអភិបាលស្រុកសង្គមថ្មី មិនខំជួយ ចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងឆេះទេ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កាលពី ម្សិលមុិញនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះជាស្ពានទីពីរហើយដែលគេលួចដុតដូចគ្នា។ បើតាមលោកតាន់ គីមសួរបានសម្តែងការហួសចិត្តដូច្នេះថា៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក? បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង។

សាហាវម៉្លេះ! ដើរឆាតបបួលនារីចូលក្លឹប ដល់នាងមិនទៅជាមួយគំរាមបាញ់សម្លា ប់នាងថែមទៀត (មានវីដេអូ)

យោងតាមប្រភពហ្វេសប៊ុកពី នារីម្នាក់ឈ្មោះ Ahh LiZaa បានឲ្យដឹងថា មានបុរសម្នាក់ឆាតមកបបួលនាងចូលក្លឹប តែត្រូវនាងបដិសេធ ក៏បុរសរូបនោះស្រាប់តែឆាតគំរាមបាញ់សម្លាប់នាងថែមទៀត។ ប្រភពហ្វេសប៊ុកដដែលបានលើកឡើងដូច្នេះថា៖ យីអញមិនដែរស្គាល់ផងមកបបួលចូលclubដល់អញប្រាប់ថាអត់ទៅទេអញចូលមួយមិត្តភក្ត័អញហេីយថាអញនិងឡូយ 🥴 ថីនិងអាងស័ក្តអាងផ្កាយម៉ែនមកចង់សម្លាប់អញនិងស្រួលៗម៉េស 🤣សិតខ្សែរវាផ្កាយ1ផ្កាយ2 ចង់អោយអង្គរក្សវាសម្លាប់ពេលណាក៏បានដែរអូយយយ គំរាមខុសមនុស្សហេីយបងប្រុស 🤮 បើយោងទៅតាមសម្លេង បុរសរូបនោះអះអាងថាខ្លួនជាទាហាននៅមហាផ្ទៃ និងគំរាមប្រើប្រាស់កូនចៅខ្លួនទៅធ្វើបាបរូបនាង។ ប៉ុន្តែបើតាមអ្នកដែលធ្លាប់ស្គាល់បុរសម្នាក់នោះ បានឲ្យនិយាយថា ចរឹកវាមិនកែទេទៅដល់ណាឈ្លោះជាមួយគេដល់នឹង🤦 ទៅរៀនសាលាជាមួយខ្ញុំនៅថ្នាក់ជាមួយខ្ញុំមិនបានម៉ាណទេដូរសាលាហៃ🤦🤦 , អានឹងដើរបោកតែគេទេ ខ្ញុំមិត្តភក្តិវាតែខ្ញុំឈប់ដើរជាមួយតាំងពីវា ប្លែកចារឹកចឹងៗម្លេះ 🤣🤣🤣