BREAKING NEWS

Category: ប្លែកៗពីនេះពីនោះ

រឿងឧកញ៉ា បូសឃ្លៀស ត្បៀតកាបូប(អ្នកមានពិតប្រាកដ ធ្វើខ្លួនសាមញ្ញៗ ឯអ្នកអត់មាន ឬទើបមាន ព្យាយាមអួត ខ្លាចគេមិនដឹង)

និយាយដំណើររឿងកាបូបត្បៀតនេះបន្តិច..រឿងពីដំបូងគឺបែបនេះ កាលយូរឆ្នាំមកហើយមានលោកឧកញ៉ាមួយរូបគាត់ឧស្សាហ៍មកគុយទាវនៅក្បែស្តុបទេពផនណាស់ ប្រហែល៣ថ្ងៃក្រោយមកគាត់ក៏កើតបូសឃ្លៀក ហើយមិនអាចលើកដៃដើរដូចធម្មតាបានឡើយ ។ គាត់ក៏សម្រេចចិត្តទៅទិញកូនកាបូបតូចៗយកមកត្បៀតដើម្បីកុំឲ្យទង្គិចបូសគាត់។ ព្រឹកស្អែកមកនៅពេលដែលគាត់ចុះពីឡានមកដល់ហាងគុយទាវ អ្នកណាៗក៏សរសើរថាកាបូបស្អាតសមដែរ បន្ទាប់មកគាត់ក៏យកមកត្បៀតជាប្រចាំតាំងពីឆ្នាំ២០១៤នុះមក រហូតដល់មិត្តភក្តិខ្ញុំខ្លះគាត់ជិតក្លាយជាឧកញ៉ាក៏ចាប់ផ្តើមប្រើតាមហ្នុងរហូតមកផងដែរ។ ឧកញ៉ា បូសឃ្លៀក សព្វថ្ងៃនេះសំបូរមនុស្សដែលចូលចិត្តតាំងខ្លួនរបៀបហ្នឹងណាស់។តាមខ្ញុំកត់សំគាល់មើល អ្នកមានពិតប្រាដក ភាគច្រើនពួកគាត់ចូលចិត្តធ្វើខ្លួនសាមញៗណាស់ ពួកគាត់ចូលហាងបាយកាហ្វេរធម្មតាៗ ដោយមិនប្រកាន់ខ្លួនអីសោះ ដោយឡែកមនុស្សមួយចំនួនដែលកំពុងរកសុីដីឬពុះដីឡូត៍លក់ គ្រាន់តែទិញឡានបង់រំលោះសោះក៏បង្ហោះអួតតាមFacebook ឬក៏អោយចុះផ្សាយតាមWebsite ដែរ ខ្លាចគេមិនដឹងថាខ្លួនមាន។ ប្រភព៖ បង វណ្ណឌី

ចង្រៃអ្វីម្ល៉េះ! ស្ត្រី​ម្នាក់​នៅក្រុងវូហាន ​ដើរស្ដោះ​ទឹកមាត់​ដាក់​គន្លឹះទ្វារ​​ គ្រប់គ្នា​ភ័យ​ខ្លាច​ថា​នាង​ផ្ទុក​វីរុស​កូរ៉ូណា​ (មានវីដេអូ)

អ្នក​និយម​លេង​បណ្ដាញ​សង្គម​អ៊ីនធឺណិត​របស់​ជន​ជាតិ​ចិន​​​ បាន​អំពាវនាវ​ឱ្យ​ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ទី​ក្រុង Wuhan ​ឲ្យ​មក​ទទួល​ទណ្ឌកម្ម​ បន្ទាប់​ពី​វីដេអូ​មួយ​បាន​បែក​ធ្លាយ​តាម​អ៊ីនធឺណិត​ពី​សកម្មភាព​របស់​ស្ត្រី​ម្នាក់​នោះ​បាន​ស្ដោះ​ទឹកមាត់​ដាក់​លើ​ទ្វារ​នៅ​តំបន់​ផ្ទះ​ល្វែង​ដែល​នាង​ស្នាក់​នៅ។ រូបភាព​កាល​ពី​យប់​ថ្ងៃ​សៅរ៍​បង្ហាញ​ថា​ស្ត្រី​នោះ​កំពុង​ដើរ​ជុំវិញ​ទ្វារ​នៃ​បន្ទប់​ទទួល​ភ្ញៀវ ​(Lobby) ហើយ​តាម​មើល​ទៅ​គេ​បាន​ស្ដោះ​ទឹកមាត់​ទៅ​លើ​ទ្វារ​មុន​ពេល​ចាកចេញ​ឆ្ងាយ​ដោយ​ប្រយ័ត្នប្រយែង​បំផុត​ ខ្លាច​ក្រែង​អ្នកណា​ម្នាក់​ដែល​បាន​ឃើញ​ពី​សកម្មភាពដ៏អាក្រក់របស់​នាង។ បន្ទាប់​ពី​វីដេអូ​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​មក ប៉ូលិស​​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ ​រួច​ធ្វើ​ការ​បាញ់​ទឹក​ Hazmat ដែល​ជា​ទឹក​អនាម័យ​ដើម្បី​សំអាត​ជុំវិញ​តំបន់​នោះ។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​​ប្រសិន​បើ​ស្ត្រី​ម្នាក់​នោះ​មាន​មេរោគ​ឆ្លង​វីរុស​កូរ៉ូណា​តើ​គ្រប់​គ្នា​ដែល​រស់នៅ​អាគារ​នោះ​នឹង​ទៅ​ជា​យ៉ាងណា? ប៉ុន្តែ ទោះ​យ៉ាងណាក៏ដោយ ​សហគមន៍​ដែល​នាង​រស់​នៅ​បាន​រាយការណ៍​ថា​មាន​ករណីឆ្លង​ចំនួន ៣០ ដែល​បាន​បញ្ជាក់​រួម​ជាមួយ​បុគ្គល ៩០ នាក់​ដែល​បង្ហាញ​រោគ​សញ្ញា​គ្រុន​ក្ដៅ។ អ្នក​ស្រុក​ខ្លះ​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ដាច់​ឡែក​ពី​គេ។ រដ្ឋាភិបាល​ខេត្ត Hubei បាន​ព្រមាន​ថា​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ចំលង​មេរោគ​កូរ៉ូណា​ដោយ​ចេតនា​អាច​ប្រឈម​នឹង​ការ​ពិន័យ​ព្រហ្មទណ្ឌ។ នេះ​គឺ​ជា​ច្បាប់​មួយ​ដែល​អ្នក​ប្រើប្រាស់ Weibo ប្រាកដ​ជា​យល់​ព្រម។ ការ​បញ្ចេញ​មតិ​មួយ​បាន​លើកឡើង​ថា “ ខ្ញុំ​គិត​ថា​មនុស្ស​ប្រភេទ​នេះ​គួរ​តែ​ត្រូវ​គេ​ដាក់​ទារុណកម្ម វា​គួរ​ឱ្យ​ខ្លាច​ណាស់! តើ​នាង​ព្យាយាម​សងសឹក​សង្គម​ទេ? នាង​ត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ!” [..]

ឃើញហើយហួសចិត្ត! យុវតីខ្មែរមួយចំនួន នាំគ្នាលេងលាត់អាវ ភ្លេចគិតកេរ្តិ៍ខ្មាស ព្រោះតែចង់បានLIKE បានស៊ែរ

ហ្វេសប៊ូក៖ ទំនាក់ទំនងបណ្ដាញសង្គមកំពុងក្លាយជាទិសដៅទីមួយដែលមនុស្សទូទាំងពិភពលោកកំពុងតែ ប្រើប្រាស់ជាប្រចាំថ្ងៃ សម្រាប់បម្រើដល់ ទំនាក់ទំនង ការកំសាន្ត ចំណេះដឹង ចែករំលែកអ្វីថ្មីៗ សុខភាព និង សម្រស់ជាដើម…។ ហើយសព្វថ្ងៃនេះបណ្ដាញសង្គមដ៏ល្បីជាច្រើនដូចជា Facebook, Tik Tok, BIGO Live , Tutu Live …ជាពិសេសពិភពកំសាន្តដ៏ធំជាងគេក្នុងលោកគឺYouTube កំពុងក្លាយជាទីដែលមនុស្សសម័យទំនើបខំបញ្ចេញសិល្បៈ ឬ សង្គមផ្សេងអោយពិភពលោកបានដឹង។ ថ្មីៗនេះដែរមានយុវតីមួយចំនួនដើម្បីទាក់ទាញការចូលទស្សនាអោយបានច្រើន និងចង់បានlikeច្រើន នាំគ្នាថតលាត់អាវបញ្ចេញកេរ្តិ៍ខ្មាស នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។ សូមអធ្យាស្រ័យចំពោះការចែកចាយបន្តរូបភាពមួយនេះ យើងខ្ញុំមិនមានគោលបំណងផ្សព្វផ្សាយ បន្ទាបតម្លៃស្ត្រីនោះទេ តែយើងខ្ញុំសូមអោយយុវជនគួរស្រឡាញ់កិត្តិយសខ្លួនឯង និងគ្រួសារ មិនគួរយកភាពជានារីមកបំផ្លាញនៅមុខកាមេរ៉ាបែបនេះទេ៕

ក្តុកក្តួលណាស់! ស្នេហាស្មោះស្ម័គ្រ តាយាយ២នាក់ សុខចិត្តឆ្លងវីរុសកូរ៉ូណាទាំងអស់គ្នា កាន់ដៃគ្នាដល់ថ្ងៃស្លាប់

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ កូរ៉ូណា​​ក្នុង​ទីក្រុង​វ៉ូហាន នៃ​ប្រទេស​ចិន នៅ​តែ​បន្ត​រាតត្បាត ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ចំនួន​អ្នក​ឆ្លង និង​ស្លាប់​កើន​ឡើង​ឥត​ឈប់ឈរ ។ខណៈ​ពិភពលោក​កំពុង​មាន​ការ​ព្រួយបារម្ភ និង​នាំ​គ្នា​ស្វែង​រក​ថ្នាំ ដែល​អាច​ព្យាបាល​វីរុស ដ៏​កាច​សាហាវ​នេះ​បាន វីដេអូ​របស់​គូ​ស្នេហ៍​វ័យ​ចំណាស់​មួយ​គូ ក៏​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​គ្រប់គ្នា​ក្ដុកក្ដួល​ក្នុង​អារម្មណ៍ នាំ​គ្នា​ចែកចាយ​បន្ត​ពាស​ពេញ​បណ្ដាញ​សង្គម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​តាម​ម្ចាស់​គណនី Twitter ម្នាក់​បាន​ចែក​រំលែក វីដេអូ​មួយ​នេះ ដោយ​អះអាង​ថា ហេតុការណ៍​ដ៏​សោកសៅ​នេះ គឺ​កើត​មាន​ឡើង​ក្នុង​ប្រទេស​ចិន ដែល​គូ​ស្នេហ៍​វ័យ​ចំណាស់ ស្ថិត​ក្នុង​វ័យ​ប្រហែល ៨០ ឆ្នាំ បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក វីរុស ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ទាំង ២ នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​រយៈ​វីដេអូ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា [..]

«​កុំ​ចូលឆ្នាំ​ចិន ស្រវឹង​ខ្មែរ​!», «​កុំ​ធ្វើជា​ចិន បើ​ខ្លួន​ជា​ខ្មែរ​!»

ចូ​ល​ឆ្នាំ​ចិន​-​វៀតណាម កាន់តែ​ខិតជិត​មកដល់​។ នៅ​ព្រឹក​នេះ សុធី និង​សំណាង មកដល់​ហាង​កាហ្វេ​តាំងពីព្រឹក​ព្រលឹម​តែម្តង ព្រោះ ពួកគេ​មិន​ចង់​ប្រឈម​នឹង ចរាចរណ៍​កកស្ទះ​ដោយសារ​កំណើន​យាន្ត​ជំនិះ​។ នៅ​ព្រឹក​នេះ ប្រធានបទ​ចូល ឆ្នាំ​ចិន​-​វៀតណាម​ត្រូវបាន​លើកឡើង​ដោយ​សំណាង និង​សុធី​។ មិត្តភក្តិ​ទាំងពីរ​តឹង​ស​សៃ​ក​ដាក់គ្នា​លើ​ប្រធានបទ​នេះ​។ ​សំណាង​៖ អា សុធី​! អ្ហែង​សែន​ចូលឆ្នាំ​ចិន​អត់​? ​សុធី​៖ អា សំណាង​! អញ​ខ្មែរ​តើ​! ហេតុ​អី​អ្ហែង​សួរ​អញ​រឿង​សែន​ចូលឆ្នាំ​ចិន​? ​សំណាង​៖ អញ​ឃើញ​ខ្មែរ​សែន​គ្រប់គ្នា​ហ្នឹង​! ​សុធី​៖ អាហ្នឹង គេ​ហៅថា ខ្មែរ​ធ្វើ​ចិន​។ ពួកគេ​មិនមែន​ចិន ហើយក៏​មិនមែន​ខ្មែរ​សែស្រឡាយ​ចិន​ដែរ​។ គឺ​ខ្មែរ​ធ្វើ​ចិន​តើ​! ​សំណាង​៖ ចុ​ម ខ្មែរ​ធ្វើ​ចិន​ម៉េច​ទៅ​? [..]

«​កុំ​ចូលឆ្នាំ​ចិន ស្រវឹង​ខ្មែរ​!», «​កុំ​ធ្វើជា​ចិន បើ​ខ្លួន​ជា​ខ្មែរ​!»

ចូ​ល​ឆ្នាំ​ចិន​-​វៀតណាម កាន់តែ​ខិតជិត​មកដល់​។ នៅ​ព្រឹក​នេះ សុធី និង​សំណាង មកដល់​ហាង​កាហ្វេ​តាំងពីព្រឹក​ព្រលឹម​តែម្តង ព្រោះ ពួកគេ​មិន​ចង់​ប្រឈម​នឹង ចរាចរណ៍​កកស្ទះ​ដោយសារ​កំណើន​យាន្ត​ជំនិះ​។ នៅ​ព្រឹក​នេះ ប្រធានបទ​ចូល ឆ្នាំ​ចិន​-​វៀតណាម​ត្រូវបាន​លើកឡើង​ដោយ​សំណាង និង​សុធី​។ មិត្តភក្តិ​ទាំងពីរ​តឹង​ស​សៃ​ក​ដាក់គ្នា​លើ​ប្រធានបទ​នេះ​។ ​សំណាង​៖ អា សុធី​! អ្ហែង​សែន​ចូលឆ្នាំ​ចិន​អត់​? ​សុធី​៖ អា សំណាង​! អញ​ខ្មែរ​តើ​! ហេតុ​អី​អ្ហែង​សួរ​អញ​រឿង​សែន​ចូលឆ្នាំ​ចិន​? ​សំណាង​៖ អញ​ឃើញ​ខ្មែរ​សែន​គ្រប់គ្នា​ហ្នឹង​! ​សុធី​៖ អាហ្នឹង គេ​ហៅថា ខ្មែរ​ធ្វើ​ចិន​។ ពួកគេ​មិនមែន​ចិន ហើយក៏​មិនមែន​ខ្មែរ​សែស្រឡាយ​ចិន​ដែរ​។ គឺ​ខ្មែរ​ធ្វើ​ចិន​តើ​! ​សំណាង​៖ ចុ​ម ខ្មែរ​ធ្វើ​ចិន​ម៉េច​ទៅ​? [..]

ប្តីមានស្រីមិនសូវអី តែប្តីមានប្រុសវិញ ទ្រាំមិនបានទេ! ស្ត្រីវ័យ ៣១ ឆ្នាំម្នាក់ធ្វើ អត្ត ឃាតខ្លួនឯង បន្ទាប់ពីនាងដឹងថាប្តីរបស់នាងស្រលាញ់ភេទដូចគ្នា

យោងតាមសារព័ត៌មាន Oriental Daily ស្ត្រីមកពីឆុងឈីងប្រទេសចិន គឺជាវេជ្ជបណ្ឌិតដែលតែងតែធ្វើឪពុកម្តាយរបស់នាងមានមោទនភាពខ្លាំងចំពោះនាង។ បន្ទាប់ពីនាងបញ្ចប់ការសិក្សានាងបានជួបបុរសម្នាក់ហើយពួកគេទាំងពីរនាក់បានលង់ស្នេហ៍គ្នាភ្លាមៗ។ ពួកគេរៀបការប្រាំខែ ប៉ុន្តែក្រោយមកអ្វីៗបានចាប់ផ្តើមប្រែប្រួល។ ដំបូងឡើយប្តីប្រពន្ធមួយគូនេះស្រលាញ់គ្នាខ្លាំងណាស់ប៉ុន្តែមិនយូរប៉ុន្មានបុរសនោះសុំប្រពន្ធដេកនៅលើគ្រែដាច់ដោយឡែក។ ដោយមានការងឿងឆ្ងល់បន្តិចចំពោះសំណើរបស់ប្តីរបស់នាងស្ត្រីរូបនោះបានចាប់ផ្តើមគិតថានាងមិនបានធ្វើគ្រប់គ្រាន់សម្រាប់គាត់ទេ។ នាងបានយកអ៊ិនធឺរណែតដើម្បីសុំជំនួយដែលអ្នកលេងអ៊ីនធឺណេតមួយចំនួនបានប្រាប់នាងថាប្តីរបស់នាងអាចជាខ្ទើយ។ បន្ទាប់មកស្ត្រីរូបនោះបានចាប់ផ្តើមសាកសួរប្តីរបស់គាត់អំពីទំនោរផ្លូវភេទរបស់គាត់ហើយបន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀតទីបំផុតគាត់បាននិយាយថាគាត់ជាមនុស្សភេទទី ៣ ។ នៅពេលនោះបុរសនោះបានស្រក់ទឹកភ្នែកហើយនិយាយថាគាត់រៀបការជាមួយនាងព្រោះគាត់ស្រឡាញ់នាងហើយសុំការអភ័យទោស។ ស្ត្រីបានអភ័យទោសឱ្យស្វាមីរបស់នាងនៅពេលនាងឃើញថាគាត់ពិតជាសោកសៅ។ ទោះយ៉ាងណាស្ត្រីរូបនេះមិនដែលរំពឹងថានាងនឹងឃើញសារពីបុរសដទៃទៀតតាមទូរស័ព្ទរបស់ប្តីនាងឆាប់ៗនេះទេ។ នាងចង់បញ្ជាក់ជាមួយប្តីឲ្យច្បាស់ ទីបំផុតនាងក៏ទទួលស្គាលថាស្វាមីនាងពិតជាភេទទីបីប្រាកដមែន។ ស្ត្រីជាប្រពន្ធចាប់ផ្តើមខូចចិត្ត បន្ទាប់មកក៏សម្រេចចិត្តលែងលះគាត់នៅយប់នោះ ប៉ុន្តែមុនពេលនោះ នាងបានលោតចុះពីលើអាគារហើយស្លាប់ទៅហើយ៕

ធ្វើបុណ្យបែបនេះ មិនបានបុណ្យទេ ញោមស្រី!

នេះគឺជារូបភាពដែលស្រីស្អាតម្នាក់នៅស្រុកថៃបានផុសលើហ្វេសប៊ុកនៅថ្ងៃទី១៩មករានេះដោយសរសេរថា«សាធុ»។ រូបភាពនេះនាំអោយមានការរិះគន់យ៉ាងខ្លាំងព្រោះនាងបានស្លៀកខោរឹបរាងនិងពាក់អាចនីឡុងពណ៌ស៊ីជម្ពូស្តើងល្ហៀរដូចអាវរាត្រី មកថ្វាយបង្គំដាក់បាត្រពេលព្រឹក។ ព្រះសង្ឃថ្នាក់ខ្ពស់ស្រុកថៃមួយអង្គមានពុទ្ធដីកាថា«តែងខ្លួនបែបនេះវាស្អាតពេកហើយ។ តែអាត្មាថា នេះដូចមនុស្សគ្មានសតិក្នុងខ្លួន ធ្វើបែបនេះមិនបានបុណ្យទេញោមស្រី» ប្រភព៖ Rasmei Kampuchea Daily

បើមិនធ្លាប់ឆ្លងកាត់រឿងសយប្លែកៗបែបនេះក្នុងជីវិតប្រចាំថ្ងៃ គឺមានតែចម្លែក!

គ្មាននរណាម្នាក់អាចមើលឃើញថាតើពេលខាងមុខនឹងមានអ្វីកើតឡើងបានទេ ហើយក៏គ្មាននរណាម្នាក់អាចជៀសផុតរឿងសយដែលកើតឡើងក្នុងការរស់នៅប្រចាំថ្ងៃបានដែរ។ វាគ្រាន់តែជារឿងតូចមួយប៉ុណ្ណោះ នោមានរឿងរ៉ាវដែលកើតឡើងធំជាងនេះដែលប្រទេសលោកខាងលិចគេឲ្យឈ្មោះថា “Murphy laws” គឺមានន័យថារឿងរ៉ាវទាំងអស់សុទ្ធតែកើតឡើងផ្ទុយពីអ្វីដែលយើងចង់បាន។ ឧទាហរណ៍ដូចជា មេឃភ្លៀងនៅពេលដែលយើងលាងឡានរួច, ពេលឈរតំរង់ជួរជាពីរបីជួរយើងតែងតែមានអារម្មណ៍ថាជួរផ្សេងៗដូចជាខ្លីជាងយើង, របស់មិនចង់រកបែរជាឃើញហើយរបស់ចង់រកបែរជាមិនឃើញ…ជាដើម។ ដូច្នេះមានរឿងបែបនេះកើតឡើងសូមកុំគិតច្រើន និងមិនសប្យាយចិត្តអី ព្រោះនេះជាចំណែកមួយនៃឆាកជីវិតដើម្បីមកបំពេញយើងឲ្យរឹតតែមានន័យ គ្រប់រសជាតិ សាកគិតទៅមើលថាបើជីវិតយើងម្នាក់ៗកើតមកសុទ្ធតែល្អឥតខ្ចោះ តើយើងនឹងមានអារម្មណ៍ធុញទ្រាន់យ៉ាងណា៕ សូមទស្សនាវីដេអូខាងក្រោម៖

មកទស្សនាការប្រកួតរបស់ក្មេងៗទាំងនេះ ទើបដឹងថាខ្លាំងជាងមនុស្សធំទៀត វ៉ៃមិនដកដៃសោះ

យើងឃើញថានៅប្រទេសថៃក៏ដូចជាកម្ពុជាដែរគឺមានការពេញនិយមទៅលើកីឡាប្រដាល់ ជាពិសេសសំរាប់មនុស្សវ័យកណ្តាល ហើយសំរាប់ចុងសប្តាហ៍វិញគឺមានមនុស្សកកកុញជុំគ្នានៅតាមហាងកាហ្វេដែលកំពុងទស្សនាកីឡាប្រដាល់នេះ។ ដោយសារតែសម័យកាលចេះតែវិវដ្ត ដូច្នេះមនុស្សចូលចិត្តអ្វីប្លែកៗ ហើយកីឡាប្រដាល់មិនមែនមានតែកីឡាករដែលមានរឹងមាំប្រកួតទេ សូម្បីតែមនុស្សស្រី ពេលខ្លះគេក៏អាចយកសត្វមកប្រកួតបានដែរដូចជា សត្វស្វា សត្វកង់គូរ៉ូជាដើម។ យ៉ាងណាមិុញក្នុងវីដេអូមួយនេះ​ គឺគេជ្រើសរើសឲ្យកុមារាថៃពីរនាក់ធ្វើការប្រកួតដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបានប្លែកភ្នែកផងដែរ។ ចង់ដឺងថាការប្រកួតនេះល្អទស្សនាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖ សូមទស្សនាវីដេអូ