BREAKING NEWS

Category: តារា សិល្បៈ & កំសាន្ត

អស្ចារ្យណាស់ កុមារាដែលមកពីខេត្តត្បូងឃ្មុំរូបនេះ បកស្រាយបទចម្រៀងស្រីធ្វើឲ្យគណៈកម្មការ The Voice Kids ស្រលាំងកាំងគ្រប់ៗគ្នា

កម្មវិធី The Voice Kids Cambodia រដូវកាលទី២ដែលចាប់ផ្តើមកាលពីរាត្រីថ្ងៃសៅរ៍ទី១៨ សីហា ២០១៨នេះ មានបេក្ខជន បេក្ខនារីមកចូលរួមប្រកួត សុទ្ធតែមានសមត្ថភាព និងប្រកបដោយទឹកដមសំលេងពិរោះ។ កាន់តែអស្ចារ្យទៀតនោះ គឺកុមារាដែលមកពីខេត្តត្បូងឃ្មុំ បានធ្វើឲ្យគណកម្មការមានការភ្ញាក់ផ្អើលដោយបកស្រាយបទចម្រៀងមរតកជំនាន់ដើមរបស់ អ្នកស្រី រស់ សេរីសុទ្ធា បានយ៉ាងពីរោះ ហើយទាំងទទួលបានការចុចប៊ូតុងពីគណកម្មការទាំងបី។ ចង់ដឹងតើគាត់បកស្រាយចម្រៀងបានល្អកម្រិតណាសូមទស្សនាវីដេអូខាងក្រោម៖ សូមទស្សនាវីដេអូ

ទៀតហើយ លោកម៉ៃ សុគន្ធរិះគន់កប់ៗលើបទចម្រៀងដែលលោកខេមរៈសេរីមន្តច្រៀងរួមគ្នាជាមួយតារាថៃ

ថ្មីៗនេះក្រោយពីមានរឿងរ៉ាវឌឺដងរបស់លោកម៉ៃសុគន្ធទៅលើលោកខេមរៈសេរីមន្តមួយដងជាពីរដង បានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមួយនេះមិនអាចបន្តទ្រាំនៅស្ងៀមទៀតបាន ក៏បានរៀបចំពាក្យបណ្តឹងដើម្បីធ្វើការតបតទៅតារាកំពូលទើបរូបនោះវិញផងដែរ។ ថ្វីត្បិតតែលោកសេរីមន្តបានបញ្ចេញសាច់ដុំដើម្បីព្រមានលោកម៉ៃសុគន្ធយ៉ាងនេះក្តី ក៏លោកម៉ៃសុគន្ធនៅតែមិនបញ្ឈប់ការបញ្ចើចបញ្ចើរទៅលោកសេរីមន្តដែរ។ ផ្ទុយទៅវិញថ្មីៗនេះស្របពេលដែលលោកសេរីមន្តនិងតារាចម្រៀងថៃលោក tik shiro បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា Sad Man បានធ្វើឲ្យលោកបញ្ចេញវីដេអូប្រតិកម្មភ្លាមៗ ដោយភ្ជាប់ជាមួយ Status ដូច្នេះថា ឆ្ងល់😏 សួរតាមត្រង់ ហេតុអី អត់ព្រមអោយចាស្ទីនកូពី កាន់ឧបករណ៍តន្រ្តីចឹងណ៏ 🎹🎸 រឺមួយគាត់អត់ចេះ រឺគាត់លាក់គំនួច🙊🤣🤣🎸🎸🎸🎼🎼🎤😂🤣🤣🔥🔥ជ្រុលតែសហការណ៍គ្នាហើយ គួរណាស់តែអោយ ប៉ារូលដំបូង ខ្មែរច្រៀងមុន (មូលហេតុព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅ ពិសារបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ😜😏) តើក្រោយវីដេអូរបស់លោកម៉ៃសុគន្ធមួយនេះ លោកខេមរៈសេរីមន្តនឹងមានប្រតិកម្មតបវិញយ៉ាងណាទៀត?

ណាក់ ស្រីណា ក្តៅស្លឹកត្រចៀកដាក់6ចំណុចឲ្យលោក អ៊ិន សុភិន ស្ទើរក្អួតឈាម

ភ្នំពេញ៖ ខណៈសង្រ្គៀមស្លាបប៉ាការឌឺដងឲ្យគ្នាទៅមកនៅលើបណ្តាញសង្គមនិងនៅលើបណ្តាញសារព័ត៌មានរវាងម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិន និងតារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា កំពុងតែឡើងកម្តៅជិត១០០អង្សាសេ ស្រាប់តែថ្មីៗនេះតួរឯកស្រីនៅក្នុង«រឿងមរតកចុកឈាម»ដែលកំពុងមានរឿងចម្រូងចម្រាស់នេៈស្រីស្រស់ ណាក់ ស្រីណា បានសរសេរ6ចំនុចបង្ហោះលើគណនីហ្វេសប៊ុករបស់នាងដាក់ឲ្យលោកចាងហ្វាងផលិតកម្មមហាហង្សវិញបន្ទាប់ពីលោកចាងហ្វាង អ៊ិន សុភិន បានចេញមុនបកស្រាយប្រាប់បណ្តាញសារព័ត៌មាននាពេលថ្មីៗនេះ ។ ប្រាំមួយចំនុចសំខាន់ៗដែលប្រៀបប្រដូចទៅហ្នឹងគ្រាប់ព្រួញចាក់ទម្លុះចំកណ្តាលបេះដូងលោកចាងហ្វាងផលិតកម្មមហាហង្សរបស់កញ្ញា ណាក់ ស្រីណា មានខ្លឹមសារដូចខាងក្រោម ៖ ១.ជាដំបូងនាងខ្ញុំសូមគោរពអរគុណចំពោះលោកអុិន​ សុភិនចាងហ្វាងផលិតកម្មមហាហង្សដែលបានចេញមកបកស្រាយនូវហេតុផលដែលគ្មានទំនួលខុសត្រូវលើការងារ​ ព្រមទាំងប្រើល្បិចពិសពុលកេងប្រវ័ញលើកំលាំងពលកម្មមនុស្សជាច្រើនអ្នកព្រោះតែប្រយោជន៍របស់ខ្លួន។ ២.ខ្ញុំ​បានបំពេញការងារជូនក្រុមហ៊ុនរបស់លោកតាមតួនាទីនិងកិច្ចសន្យាការងារតាមលក្ខខណ្ឌរវាងខ្ញុំនិងលោកដោយមិនដែលធ្វើអោយក្រុមការងារវេទនារឺមានបញ្ហាដោយសារខ្ញុំឡើយ​ ដូច្នេះរឿងមួយនេះមិនមែនជារឿងដែលលោកទៅយកអតិថិជនមកពាក់ពន្ធ័ហើយដោះសារយករួចខ្លួនចឹងទេ​ ព្រោះខ្ញុំជាអ្នកចុះកុងត្រាធ្វើការជាមួយលោក។ សួរថាគ្រាន់តែអតិថិជនរបស់លោកជ្រើសរើសយកខ្ញុំមកសម្តែងតើជាកំហុសរបស់ខ្ញុំមែនដែលត្រូវឲ្យលោកមិនបើកលុយឲ្យខ្ញុំ? គេជាភ្ញៀវរបស់លោកគេមានសិទ្ធជ្រើសរើសតួរ​ តែសំខាន់លោកឯងជាអ្នកចរចារតំលៃជាមួយតួរដូច្នេះលោកត្រូវមានទំនួលខុសត្រូវមកលើតួរ។ ៣.សូមបញ្ជាក់ថារឿងមរតកចុកឈាមនេះ​ ខ្ញុំមិនបានទៅអង្វរក្រាបលន់តួខាងអតិថិជនរឺខាងផលិតកម្មរបស់លោកឲ្យយកខ្ញុំធ្វើជាតួរឯកទេ​ ក៏ប៉ុន្តែ​លោកនិងអតិថិជនជាអ្នកសំរេចដោយខ្លួនឯងចឹងលោកត្រូវមានំនួលខុសត្រូវចំពោះរឿងនេះ​។ ៤.ក្នុង​នាមលោកជាប្រធាននិងជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូបបើលោកមានឆន្ទ:ល្អស្អាតស្អំ លោកប្រាកដជាយកគំនិតបែបអ្នកដឹកនាំមកដោះស្រាយបញ្ហាដែលកើតមានមកលើខ្ញុំនិងមនុស្សដ៏ទៃផ្សេងទៀតដោយវិធីល្អប្រសើរជាងនេះ​ [..]

រឿងរ៉ាវរាវប្រហារគ្នារបស់តារាពីរដួងតាមហ្វេសប៊ុក នៅរកកោះត្រើយមិនទាន់ឃើញ

មួយរយៈកន្លងមក ការផ្តោះផ្តងពាក្យសម្តីគ្នាទៅ​វិញទៅមករវាងតារាពីររូបគឺលោកតាន់ គឺមសួរ និងលោកម៉ៃសុគន្ធ ត្រូវបានគេសម្គាល់ថាពុំទាន់ឃើញអ្នកទាំងពីរចរចាសម្រួលត្រូវរ៉ូវគ្នានៅឡើយទេ។

ចង់ចុកឈាម! រដូវកាលវើលខាប់ លោកម៉ៃសុគន្ធត្រូវគេដាក់រហ័សនាមកំពូលចង្រៃ ព្រោះតែគាំទ្រក្រុមណា ក្រុមហ្នឹងចាញ់ទាំងអស់

រដូវកាលប្រកួតបាល់ទាត់ដ៏ធំរបស់ពិភពលោកដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង ធ្វើឲ្យកក្រើកដល់ប្រិយមិត្ត និងទស្សនិកជន មានភាពសប្យាយរីករាយក្នុងការតាមដាន និងលឺសំលេងហ៊ោកញ្ចៀវចេញពីគ្រប់ទីកន្លែង។

អុញនោះ លោកតាន់គីមសួរប្រកាសនឹងធ្វើយុទ្ធនាការបិទផេកលោកម៉ៃ សុគន្ធចោល…

ការរីករាលដាលនៃជំងឺទើសរបស់លោកម៉ៃសុគន្ធមិនត្រឹមតែធ្វើឲ្យទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការហួសចិត្តប៉ុណ្ណោះទេ ថែមទាំងពេលនេះបានធ្វើឲ្យលោកតាន់គីមសួរ ដែលជាផលិតករវីដេអូអប់រំមួយរូប បានដាក់មួយឃ្លាលើហ្វេសប៊ុកលោកថា