
ប្រយ័ត្នឲ្យខ្លាំង! អ្នកជំនាញព្រមានថាវីរុសកូរ៉ូណាអាចសម្លាប់មនុស្ស ៤៥លាននាក់និងឆ្លងដល់មនុស្ស ៦០% នៅលើពិភពលោក…
មន្រ្តីវេជ្ជសាស្ត្រកំពូលរបស់ហុងកុងបានព្រមានថាវីរុសកូរ៉ូណា អាចនឹងសម្លាប់មនុស្ស ៤៥ លាននាក់ និងអាចឆ្លងជំងឺជាង ៦០ %នៃចំនួនប្រជាជនពិភពលោក ប្រសិនបើគ្មានវិធីសាស្ត្រទប់ស្កាត់ទាន់ពេល។ សាស្រ្តាចារ្យ Gabriel Leung ប្រធានវេជ្ជសាស្ត្រសុខភាពសាធារណៈនៅទីក្រុងហុងកុង បាននិយាយដែរថា ទោះបីជាអត្រាមរណភាពបច្ចុប្បន្នមានត្រឹមតែ១%នៃប្រជាជនសរុបក៏ដោយ ក៏ឥទ្ធិពលរបស់កូរ៉ូណានៅតែអាចសម្លាប់មនុស្សរាប់ពាន់នាក់។ ចំនួនប្រជាជនពិភពលោកបច្ចុប្បន្នមានចំនួនជាង ៧ ពាន់លាននាក់ ដែលមានន័យថាវីរុសអាចមានសក្តានុពលក្នុងការចម្លងច្រើនជាង ៤ ពាន់លាននាក់ ប្រសិនបើការសន្និដ្ឋានរបស់សាស្រ្តាចារ្យ Leung ជាការត្រឹមត្រូវ ហើយការរីករាលដាលនៅតែបន្តពន្លឿនដូចបច្ចុប្បន្ន។ ក្រុមអ្នកជំនាញថាករណីនានាជុំវិញបញ្ហាកូរ៉ូណានឹងបន្តកើនឡើងដែលមិនគួរមើលរំលងនោះទេ។ បើទោះបីអ្នកជំងឺខ្លះមានរោគសញ្ញាស្រាល ឬគ្រាន់តែមិនស្រួលខ្លួនក៏ដោយ។ វីរុសឆ្លងកូរ៉ូណាកំពុងរីករាលដាលកាន់តែខ្លាំងនិងលឿនឡើង ដោយសារគេបានធ្វើរោគវិនិច្ឆ័យឃើញមេរោគនេះចំពោះមនុស្សកាន់តែច្រើន។ រហូតមកដល់ពេលនេះមានអ្នកឆ្លងជាង ៤៣ ពាន់ករណីនៅលើពិភពលោក និងមានអ្នកស្លាប់ជាង ១ពាន់នាក់ដោយសារវីរុសនេះ។ [..]