BREAKING NEWS

Category: Uncategorized

វីវរហើយ! លោកតាន់ គីមសួរ ថាការលើកឡើងរបស់អភិបាលស្រុក ថាមកពីភ្លើងឆេះព្រៃជារឿងដោះសារយករួចខ្លួន ហើយបើចង់ច្បាស់លោកមានសំឡេងឆ្លើយឆ្លងគ្នា…

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កាលពី ម្សិលមុិញនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះជាស្ពានទីពីរហើយដែលគេលួចដុតដូចគ្នា។ បើតាមលោកតាន់ គីមសួរបានសម្តែងការហួសចិត្តដូច្នេះថា៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក? បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង។ បន្ថែមលើសពីនេះ លោកតាន់គីមសួរក៏បានអះអាងដែរថា លោកស្គាល់អ្នកដែលលួចដុតស្ពាននោះហើយ៖ រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំណិតដែលមានការឆ្នៃប្រឌិតបំផុត👍👍👍 ឆ្លើយតបជុំវិញរឿងនេះ លោកអភិបាលស្រុក សង្គមថ្មី ខេត្តព្រះវិហារបានប្រាប់ឲ្យដឹងថា ករណីឆេះស្ពានស្ទឹងស្តៅ [..]

លក់ម៉ាសខ្យល់ ក្រោយទទួលបានលុយជាច្រើនម៉ឺនដុល្លារ តែគ្មានម៉ាសឲ្យគេ

នារីម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លក់​ម៉ាស​ពាក់​ការពារ​យ៉ាងច្រើន​ដែលមាន​តម្លៃ​រហូតដល់​ជាងបួន​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នារី​រូបនោះ​យកលុយ​ពី​ជនរងគ្រោះ​ហើយ ប៉ុន្តែ​មិនមាន​ម៉ាស​គ្រប់​ចំនួន និង​ថែមទាំង​បាន​រត់គេច តែ​ត្រូវ​ជនរងគ្រោះ​តាមរក​ឃើញ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង អាយុ​២១​ឆ្នាំ ត្រូវបាន​ជនរងគ្រោះ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ លោក​វរៈសេនីយ៍ទោ ឡេង ប៊ុនហួរ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ថា ទាក់ទង​ករណីនេះ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ហើយ​ខាង​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​យកមក​ឲ្យ​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​សាកសួរ​។ ករណីនេះ មាន​ជនរងគ្រោះ​បាន​ឡើងដល់​ប្រាំមួយនាក់​ហើយ​។ នារីរូបនោះ​ត្រូវ​ជនរងគ្រោះ​ចាប់​យកមក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ និង​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែ​​កុម្ភៈ ។ លោក​វរៈសេនីយ៍ទោ ឡេង ប៊ុនហួរ [..]

ត្រៀមតែផ្លិតទៅ! អគ្គិសនីកម្ពុជា បានបន្តចេញសេចក្ដីជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅភ្នំពេញ និងនៅតំបន់ជុំវិញ…

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានបន្តចេញសេចក្ដីជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅភ្នំពេញ និងនៅតំបន់ជុំវិញ ចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ដូចខាងក្រោម៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ កាកាបទី១ ជើងឯក និរោធ វាលស្បូវ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង និងសង្កាត់ស្នោរ ក្នុងរាជធានីភ្នំពេញ ព្រមទាំង ឃុំបែកចាន [..]

សាសម្ដេចតេជោ ក្នងកិច្ចប្រជុំពិភពលោក គឺ ឱ្យចេះស្រលាញ់​ សន្តិភាព ទេីបប្រទេសមានការអភិវឌ្ឍន៍​ និងរីកចម្រេីន….

ភ្នំពេញ ៖ ផ្អែកទៅលើបទពិសោធន៍ និងក្នុងនាម ជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វះស្វែង រកសន្តិភាព ជូនប្រទេសតូចមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ពិភពលោកថា ការកសាង និងថែរក្សាសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងជាការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងមហាសន្និបាត នៃកិច្ចប្រជុំកំពូលពិភពលោក គម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិ នៃក្រុមប្រឹក្សាសម្រាប់សន្តិភាព នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលពិភពលោកនេះ [..]

ប្រជាជនចិន រំជួលចិត្ត ក្រោយ សម្ដេច ហ៊ុន សែន ប្រកាសអញ្ជើញទៅ ក្រុងវូហាន ខេត្តហ៊ូប៉ី ដើម្បីសួសុខទុកប្រជាជនខ្មែរ បើចិនអនុញ្ញាតិ

(ភ្នំពេញ)៖ ការប្រកាសពីបំណងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែបានធ្វើឲ្យប្រជាជនកម្ពុជា មានការរំភើបចិត្តប៉ុណ្ណោះទេ នៅពេលនេះក៏បានធ្វើប្រជាជនចិន ដែលកំពុងយាយីដោយជំងឺរលាក សួតកូរ៉ូណា រំជួលចិត្តផងដែរ ព្រោះតែបានលឺផ្ទាល់ត្រចៀកថា «សម្តេចតេជោ ហ៊ុន សែន ពិតជាមេដឹកនាំដែលរួមចិត្តថ្លើមតែមួយ ជាមួយប្រទេសចិនប្រាកដមែន»។ ជាក់ស្តែងព័ត៌មានស្តីពីការប្រកាសថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ពេលសម្តេចជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានចិន ធ្វើការផ្សព្វផ្សាយដល់ប្រទេសចិនផងដែរ។ ការប្រកាសនេះធ្វើឡើង [..]