BREAKING NEWS

Month: February 2020

រាជរដ្ឋាភិបាលកម្ពុជា! ផ្ទះតម្លៃ តម្លៃក្រោម ៧ម៉ឺនដុល្លារ បានសម្រេចលើកលែងពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំ….

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយនឹងការសម្រេចជួយសម្រួល និងគាំទ្រដល់វឌ្ឍនភាពនៃវិស័យលំនៅដ្ឋានដោយការលើកលែងពន្ធប្រថាប់ត្រារយៈពេលពេញមួយឆ្នាំសម្រាប់ការទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាបទៅតាមលទ្ធភាពដែលអាចធ្វើបាន។ នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អត់ជាប់ពន្ធប្រថាប់ត្រានោះទេ។ ឥឡូវនេះមានផ្ទះតម្លៃសមរម្យលក់ឱ្យមន្ត្រីរាជការមិនអស់ ឥឡូវត្រូវបើកលក់ឱ្យប្រជាជនថែមទៀត។ មានផ្ទះដែលមានតម្លៃ ១០ម៉ឺនឡើងលើ ២០-៣០ម៉ឺន ប៉ុន្តែក៏មានផ្ទះតម្លៃ៥ម៉ឺន ឬ៤ម៉ឺន [..]

យល់យ៉ាងណាដែរ ពិធីហែរជំនូនសម័យថ្មី ដោយចាក់ធុងបះរាំតាមផ្លូវ ដែលមហាជនកំពុងតែផ្ទុះការរិះគន់

ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយ របស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុស និងមនុស្សស្រី ឲ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដើម្បីសាងសុភមង្គល។ ពិធីមង្គលការ នៅកម្ពុជាមានដើមកំណើត ចាប់តាំងពីដើមសតវត្ស៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរមួយឈ្មោះថា រឿងព្រះថោងតោងស្បៃនាងនាគ។ កាលពីបុរាណ ពិធីមង្គលការ ត្រូវបានគេ ធ្វើឡើងរយៈពេល ៣ថ្ងៃ ប៉ុន្ដែបុច្ចប្បន្ននេះ ត្រូវគេបាន បំព្រួញពិធីមួយនេះ ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺចាប់ពីពេលព្រលឹម គេត្រូវហែរកូនកម្លោះទៅកាន់ផ្ទះកូនក្រមុំដោយ នាំយកគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មក គេក៏រៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់។ ដោយឡែក ក្រឡែកមកមើលអំពីទិដ្ឋភាពវីដេអូមួយ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ [..]

អត់ប្រាប់ ទុកអោយឆ្ងល់! លិខិតបំភ្លឺមួយសន្លឹក របស់លោកអភិបាល​ស្រុក​សង្គម​ថ្មី ខុសអក្ខរាវិរុទ្ធរហូតដល់ទៅ ជាង​ ១០​ ពាក្យ​…

ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ មានករណីឆេះស្ពានឈើមួយក្នុងតំបន់ភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាទីតាំងជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ បេន ធ្វើការរស់នៅ និងឃ្លាំមើលទប់ស្កាត់មិនឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះ។ ឯលោកតាន់ គីមសួរ យល់ថាការឆាបឆេះនេះគឺជាចេតនារបស់ជនខិលខូច ក្នុងការធ្វើទុកបុកម្នេញដល់សកម្មភាពការពារព្រៃឈើរបស់លោកបេន។ ទាក់ទងនឹងការឆាបឆេះនេះ ត្រូវបានអភិបាលស្រុកសង្គម​ថ្មី លោកពុយ ជុំ បានអះអាងថា ដោយសារភ្លើងឆេះព្រៃ ហើយក៏គ្មានអ្នកណាទៅលួចដុតបំផ្លាញអីដែរ។ ជាមួយគ្នាលោកក៏បានចេញលិខិតបំភ្លឺទាក់ទងនឹងករណីខាងលើផងដែរ។ អ្វីដែលធ្វើឲ្យមហាជនកាន់តែហួសចិត្តនោះគឺ គ្រាន់តែលិខិតបំភ្លឺមួយសន្លឹក លោកសរសេរអក្ខរាវិរុទ្ធខុសរហូតដល់ទៅជាង ១០ ពាក្យ។ លោកផែង វណ្ណៈ ដែលបានបង្ហោះលិខិតនោះ បានសម្តែងការហួសចិត្តជាខ្លាំងថា៖ គ្រាន់តែលិខិត​បំភ្លឺ​មួយ​សន្លឹក​ របស់​លោក​ ជុំ​ ពុយ​ អភិបាល​ស្រុក​សង្គម​ថ្មី​ [..]

នេះហើយទឹកចិត្តឪពុក! ខំដេីរសំលៀង កាំបិតតាមផ្ទះ សន្សំលុយទិញទូរស័ព្ទអោយកូន ហើយកាន់តែក្តុកក្តួលទៀតន៎ុះគាត់ប្រាប់អ្នកលក់ថា…

យោងតាមប្រភពហ្វេសប៊ុក Rynâ JūmTëv Tøch XD បានរៀបរាប់រឿងដ៏គួរឲ្យក្តុកក្តួលមួយដូច្នេះថា៖ បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plusខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់😢😢😭😭ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេ គេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន😭😭😢ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ😭😭😭 ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូន😢កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង😭ថាឪពុក ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ😭ខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ😭😭😢😭😭ហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង🙏🙏😢 នេះហើយជាទឹកចិត្តឪពុកដែលខិតខំតស៊ូគ្រប់យ៉ាងដើម្បីកូន តែកូនមួយចំនួនចង់បានតែរបស់ឆើតឆាយដើម្បីអួតសំញែងគ្នា មិនខិតខំសិក្សា និងមិនដែលស្វែងយល់ពីទំហំចិត្តឪពុកម្តាយទេ សង្ឃឹមថាអត្ថបទមួយនេះជាមេរៀនដ៏ល្អសំរាប់ប្អូនៗគ្រប់ៗគ្នា បង្ហាញថាដើម្បីកូនអ្នកមានគុណមិនខ្លាចនឿយហត់ទេ ដូច្នេះនៅពេលដែលយើងទទួលវត្ថុអ្វីមួយពីគាត់ សូមនឹកឃើញដល់ញើសឈាមគាត់ផង៕

វីវរហើយ! លោកតាន់ គីមសួរ ថាការលើកឡើងរបស់អភិបាលស្រុក ថាមកពីភ្លើងឆេះព្រៃជារឿងដោះសារយករួចខ្លួន ហើយបើចង់ច្បាស់លោកមានសំឡេងឆ្លើយឆ្លងគ្នា…

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កាលពី ម្សិលមុិញនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះជាស្ពានទីពីរហើយដែលគេលួចដុតដូចគ្នា។ បើតាមលោកតាន់ គីមសួរបានសម្តែងការហួសចិត្តដូច្នេះថា៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក? បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង។ បន្ថែមលើសពីនេះ លោកតាន់គីមសួរក៏បានអះអាងដែរថា លោកស្គាល់អ្នកដែលលួចដុតស្ពាននោះហើយ៖ រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំណិតដែលមានការឆ្នៃប្រឌិតបំផុត👍👍👍 ឆ្លើយតបជុំវិញរឿងនេះ លោកអភិបាលស្រុក សង្គមថ្មី ខេត្តព្រះវិហារបានប្រាប់ឲ្យដឹងថា ករណីឆេះស្ពានស្ទឹងស្តៅ [..]

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការសាកល្បងលេខ Hotline មួយខ្សែ «០១៨ ៥៥៥៥ ៩៩៩» ដែលតេចូលមិនអស់លុយ ដើម្បីងាយស្រួលដោះស្រាយបញ្ហារបស់ពលរដ្ឋ….

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការសាកល្បងលេខ Hotline មួយខ្សែ «០១៨ ៥៥៥៥ ៩៩៩» ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងស្រុកទាក់ទងគ្រប់ពេលត្រូវការ ។ តាមការឱ្យដឹងពីលោកអភិបាលស្រុកវ័យក្មេងឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ខាងមុខនេះតទៅរដ្ឋបាលស្រុកបន្ទាយស្រីនឹងដាក់ឱ្យដំណើរការសាកល្បងលេខទូរសព្ទទំនាក់ទំនងពិសេសមួយខ្សែក្នុងគោលបំណង៖ បង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់មធ្យោបាយងាយស្រួល ឆាប់រហ័ស និងសាមញ្ញ ក្នុងការសាកសួរព័ត៌មាន ផ្តល់យោបល់ត្រឡប់ និងទទួលយកព័ត៌មានដោយផ្ទាល់ពីរដ្ឋបាលស្រុក ជំរុញការគោរពច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់ និងការបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការជម្រុញ និងលើកទឹកចិត្តឱ្យសាធារណៈជនចូលរួម និងរាយការណ៍ពីរាល់បញ្ហាអសកម្មនិងសកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន លេខនេះអាចទទួលការហៅចូលបានពីគ្រប់ប្រពន្ធទូរសព្ទទាំងអស់«ដោយឥតគិតថ្លៃ»និងបម្រើជូននៅរៀងរាល់ម៉ោងធ្វើការផ្លូវការរបស់រដ្ឋបាលស្រុក។ រាល់ទំនាក់ទំនងក្រៅម៉ោងធ្វើការឬប្រសិនបើមិនអាចទំនាក់ទំនងបានដោយប្រការណាមួយ សាធារណៈជនអាចផ្តល់សារជាអក្សរឬសារសំឡេងមកកាន់ Whatapp និង Telegram នៃលេខនេះ។ [..]

មិនធម្មតា! លោក ពេជ្រ ស្រស់ ដាក់លិខិតចូលស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា បកស្រាយឱ្យច្បាស់ចំពោះលទ្ធផលធ្វើតេស្ត ស្រ្តីជនជាតិអាមេរិកាំងតាមនាវា Westerdam

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់នាយកប្រតិបត្តិសារព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គណបក្សរបស់លោក បានដាក់លិខិតមួយជូនដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារួចហើយ ដើម្បីស្នើឱ្យបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះលទ្ធផល នៃការធ្វើតេស្តសុខភាពលើស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam។ នៅក្នុងលិខិតនោះ លោក ពេជ្រ ស្រស់ ក៏បានស្នើផងដែរថា បើសិនជាស្រ្តីជនជាតិអាមេរិកាំងរូបនោះ ពិតជាមានមេរោគកូរ៉ូណាថ្មី ហើយត្រូវបានព្យាបាលជាសះស្បើយ​យ៉ាងឆាប់រហ័សមែននោះ សូមឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ជួយបង្រៀនអំពីបច្ចេកទេសព្យាបាលឱ្យជាសះស្បើយយ៉ាងឆាប់រហ័សនេះដល់ប្រទេសផ្សេងៗទៀតផង ដោយសារតែប្រទេសធំៗមួយចំនួន។ ប្រតិកម្មរបស់ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងស្របពេលដែលមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង USCDC បានចេញមកប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង [..]

ក្ដៅៗ ឡើងច្រៀងបាន១ឃ្លា ខឹងម្ចាស់ដើមការបញ្ឈប់ ផ្ទុះកំហឹងវាយ អកកេសខ្ទឹច បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង…

កាលពីថ្ងៃអាទិត្យ ០១កើត ខែផល្គុន ឆ្នាំកុរឯកសក័ ព-ស២៥៦៣ត្រូវ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២២ និង ៣០នាទី។ ចំណុចផ្ទះ ឈ្មោះ មិត្ត ម៉េង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មានករណីបង្ក ហិ ង្ស​ាដោយចេតនាមួយរវាងភ្ញៀវ និងក្រុមតន្ត្រី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនរងគ្រោះ ២នាក់៖ ១-ឈ្មោះ ញ៉ឹប សឿង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុង ភូមិកំពង់សំបួរលើ [..]

លក់ម៉ាសខ្យល់ ក្រោយទទួលបានលុយជាច្រើនម៉ឺនដុល្លារ តែគ្មានម៉ាសឲ្យគេ

នារីម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លក់​ម៉ាស​ពាក់​ការពារ​យ៉ាងច្រើន​ដែលមាន​តម្លៃ​រហូតដល់​ជាងបួន​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នារី​រូបនោះ​យកលុយ​ពី​ជនរងគ្រោះ​ហើយ ប៉ុន្តែ​មិនមាន​ម៉ាស​គ្រប់​ចំនួន និង​ថែមទាំង​បាន​រត់គេច តែ​ត្រូវ​ជនរងគ្រោះ​តាមរក​ឃើញ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង អាយុ​២១​ឆ្នាំ ត្រូវបាន​ជនរងគ្រោះ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ លោក​វរៈសេនីយ៍ទោ ឡេង ប៊ុនហួរ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ថា ទាក់ទង​ករណីនេះ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ហើយ​ខាង​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​យកមក​ឲ្យ​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​សាកសួរ​។ ករណីនេះ មាន​ជនរងគ្រោះ​បាន​ឡើងដល់​ប្រាំមួយនាក់​ហើយ​។ នារីរូបនោះ​ត្រូវ​ជនរងគ្រោះ​ចាប់​យកមក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ និង​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែ​​កុម្ភៈ ។ លោក​វរៈសេនីយ៍ទោ ឡេង ប៊ុនហួរ [..]

ផ្ទុះបាតុកម្មជនជាតិកូរ៉េរាប់ម៉ឺននាក់ ទាមទារឲ្យដេញជនជាតិចិនចេញ…ដែលចិនពេលនេះប្រៀ បបានមេរោ គកូរ៉ូណា!! (មានវីដេអូ)

ហ្វេសប៊ុក៖ វីដេអូគួរឲ្យចាប់អារម្មណ៍មួយ កាលពីថ្មីៗនេះ ត្រូវបានគណនីជនជាតិចិនមួយរូបធ្វើការបង្ហោះចែកចាញតាមបណ្តាញសង្គម ដោយនៅក្នុងនោះគេឃើញពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់នាំគ្នាប្រមូលផ្តុំតាមដងផ្លូវ ដោយស្រែកទាមទារឲ្យអាជ្ញាធរមានសម្ថកិច្ចនិរទេសជនជាតិចិនចេញពីកូរ៉េ។ លើសពីនេះអ្នកខ្លះទៀតក៏បានកាន់ផ្ទាំងក្រដាស់ដោយសរសេរថា “Chy na out”។ គណនីហ្វេសប៊ុកជនជាតិចិនខាងលើនេះ ក្រៅពីបង្ហោះវីដេអូ ក៏បានសរសេរសារជាភាសាចិនយ៉ាងដូច្នេះថា “数萬韓國人上街游行,要求驅逐中國人!現在中國人在世界上就是病毒的代名詞,四十年來好不容易有点好轉的形象毀于一旦,全部都拜CCP所赐! 全球排華越演越烈 文在寅要完蛋嘍🤣🤣”… ដែលទំនងជាមានន័យជាភាសាខ្មែរថា “ជនជាតិកូរ៉េរាប់ម៉ឺននាក់បានដើរក្បួនតាមដងផ្លូវទាមទារអោយមានការនិរទេសជនជាតិចិន! ជនជាតិចិនឥឡូវនេះមានន័យដូចវីរុសនៅលើពិភពលោក។ សែសិបឆ្នាំក្រោយមករូបភាពដែលបានកែលម្អបន្តិចបន្តួចត្រូវបានបំផ្លាញម្តងហើយ។ អរគុណដល់ស៊ីស៊ីភី។ ការលើកស្ទួយជនជាតិចិនសកល”។ សូមរម្លឹលថា កាលពីម្សិលមិញ ចំនួនអ្នកឆ្លងវីរុ សកូរ៉ូណានៅកូរ៉េខាងត្បូងកើនដល់ ៦០២នាក់ និងស្លា ប់ដល់ទៅ ៥នាក់។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំ ងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង (KCDC)នៅថ្ងៃអាទិត្យកន្លងទៅ បានឱ្យដឹងថា [..]