BREAKING NEWS

តិរច្ឆានណាស់! ម្តាយខំចិញ្ចឹមទាំងបាតជើងនៅក្រហមរងាល ធំឡើងកូនស្រី​ប្ដឹងចាប់ម្ដាយបង្កេីត​អាយុ ៧៤ឆ្នាំដាក់គុក ព្រោះតែទ្រព្យសម្បត្តិ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ លោកយាយចំណាស់ម្នាក់ បានបង្កើតកូនតាំងពីបាតជើងធ្លាក់ឈាមទាំងថ្លុក ខំចិញ្ចឹមបីបាច់ថែរក្សារហូតដល់ធំដឹងក្តី តែដឹងអី ! ស្រាប់តែកូនអតញូទាំងនោះ មិនត្រឹមតែសងគុណគាត់ទេ ថែមទាំងលេបយកផ្ទះម្តាយទៀត ព្រមទាំងប្តឹងចាប់ម្តាយជរាដាក់គុកទៀត រហូតលោយកម្សត់នោះ រត់មកពឹងពាក់លោកផែង វណ្ណៈ ជួយអន្តរាគមន៍។ យោងតាម Pheng Vannak News បានផ្សាយកាលពី១៣ម៉ោងមុន «លោកយាយ អាយុ៧៤ឆ្នាំ បានអះអាងថា គាត់រងគ្រោះដោយកូនយកផ្ទះហើយ ប្ដឹងចាប់គាត់ដាក់គុកទៀត ។ ស្អែកម៉ោង១០ព្រឹក លោកយាយសុំអោយខ្ញុំផ្សាយ ដើម្បីរកយុត្តិធម៌ជូនលោកយាយ ។ រឿងលម្អិតយ៉ាងណា លោកយាយនឹងរៀបរាប់នៅស្អែកព្រឹកម៉ោង១០ ។ តើលើលោកនេះ មានកូនប៉ុន្មាននាក់ដែលប្ដឹងចាប់ម្ដាយដាក់គុក [..]

សម្តេចថា បើម៉ាឡេស៊ីខ្លាំង អាចព្យាបាល COVID-19 ឲ្យជាត្រឹម៧២ម៉ោង ពិភពលោក គួរទៅរៀនពីម៉ាឡេស៊ីទៅ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់មិនជឿឡើយថា ម៉ាឡេស៊ី អាចព្យាបាលស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជា ឲ្យជាសះស្បើយពីវីរុស COVID-19 ដោយប្រើពេលត្រឹមតែ៧២ម៉ោង។ សម្តេច ទំនងជាចង់បញ្ជាក់ថា តាមពិតស្រ្តីអាមេរិកនោះ មិនមានវីរុស COVID-19 ឡើយ។ មេដឹកនាំកម្ពុជា និយាយចេញពីពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«បើមនុស្សនេះ ត្រូវបានព្យាបាលជា ពិភពលោក គួរតែត្រូវបានមករៀនពីម៉ាឡេស៊ី ព្រោះត្រឹមតែ៧២ម៉ោង ព្យាបាលជា វា ជារឿងអស្ចារ្យណាស់ ជាអភូតហេតុមួយ គួរឲ្យស្ញប់ស្ញែង ចំពោះវេជ្ជសាស្រ្តរបស់ម៉ាឡេស៊ី»។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា [..]

រលាយហើយ! ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​៧០​% ​ត្រូវ​បានជនខិលខូចនិងព្រានព្រៃលួចដុត​ឆេះខ្ទេចគ្មានសល់

ព្រះ​តេជ​គុណ ប៊ុន សា​លួត ព្រះ​មេ​គណ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​ប្រធាន​ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន មាន​ថេរ​ដី​កា​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី​២១​កុម្ភៈ​ថា ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​ដែល​មាន​ទំហំ​៣០២៥៤​ហិក​តា ត្រូវ​បាន​ភ្លើង​ឆេះ​តាំង​ពី​សប្ដាហ៍​ទី​១​ខែ​កុម្ភៈ​មក និង​ឆេះ​អស់​ប្រហែល​៧០​%​។ ព្រះ​អង្គ​បន្ត​ថា មូល​ហេតុ​នាំ​ឱ្យ​មាន​ការ​ឆេះ​ព្រៃ​សង្ឃ​រុក្ខ​វ័ន ដែល​កំពុង​មាន​សត្វ​ព្រៃ​ប្រហែល​៥០​ប្រភេទ​រស់​នៅ និង​ខ្លះ​ជា​សត្វ​ជិត​ផុត​ពូជ​ផង គឺ​បង្ក​ឡើង​ពី​អ្នក​ចូល​ប្រមូល​អនុ​ផល​ព្រៃ​ឈើ អ្នក​នេ​សាទ និង​ក្រុម​ព្រាន​ព្រៃ រួម​ទាំង​ជន​ខិល​ខូច​ដែល​ចង់​ផ្ចាញ់​ផ្ចាល​ជា​មួយ​ព្រះ​អង្គ​។ សម្លេងព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​គឺ​ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង ស្រុក​ចុង​កាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​។ ព្រះ​អង្គ ប៊ុន សាលួត អះ​អាង​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុង​ឆ្នាំ​នេះ គឺ​មាន​ទំហំ​ធំ​ជាង​ឆ្នាំ​មុន ដែល​មាន​ទំហំ​ពី​៣០​ទៅ​៤០​%​ប៉ុណ្ណោះ​៕ អត្ថបទ៖ Khmernas

ឈប់បារម្ភទៅ! សម្តេច តេជោ ហ៊ុនសែន ធានារកការងារជូន បើកម្មករណាបាត់បង់ការងារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាថា រដ្ឋាភិបាល ធានាជួយរកការងារ ជូនកម្មករ-កម្មការិនី ណាបាត់បង់បង់ការងារ ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងផលប៉ះពាលខ្លះៗពីការរីលដាលវីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ។ នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ក៏បានះអាងថា រដ្ឋាភិលបាល នឹងធានាជួយថែលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង លំនឹងអាជីវកម្មនានា។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា វីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ មិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ទទ្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ថែមទាំងប្រកាសថា [..]

បែកធ្លាយ អភិបាលរងខណ្ឌមានជ័យ និងឧត្តមសេនីយ៍ត្រីម្នាក់ យកថ្លៃរត់ការតំណែងរដ្ឋលេខា ៣០មុឺនដុល្លារ

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចចោទប្រកាន់លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ, ឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ មេបញ្ជាការរងក ងរាជ អាវុធហត្ថរាជធានីភ្នំពេញ ពីបទ “ឆបោកមានស្ថាន ទ ម្ង ន់ទោ ស” តាមមាត្រា៣៧៧ និងមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ និងចោទប្រ​កាន់លោក លី សុជាតិ ជាអាជីវករ ពីបទ “ឆបោក” តាមមាត្រា៣៧៧ និងមាត្រា៣៧៨ [..]

ការរកឃើញថ្មី អាជ្ញាធរ​ចិនប្រកាសថា មេរោគ​កូរ៉ូណា​ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ២៧ ថ្ងៃ​ឯណោះ

អាជ្ញាធរ​ចិន​រក​ឃើញ​ថ្មី​ថា មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ២៧ ថ្ងៃ​ឯណោះ​។ សារព័ត៌មាន​អង់គ្លេស​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ដកស្រង់​សម្ដី​របស់​មន្ត្រី​នៃ​អាជ្ញាធរ​ខេត្ត​ហ៊ូបេ (Hubei) ថា ការ​រក​ឃើញ​ថ្មី​នេះ ក្រោយ​បុរស​ជនជាតិ​ចិន​ម្នាក់ វ័យ ៧០ ឆ្នាំ ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ នេះ រហូតដល់ ២៧ ថ្ងៃ​ទើប​ចេញ​ជា​រោគសញ្ញា។ បុរស​នេះ ឈ្មោះ ជាំង (Jiang) កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ប្អូនស្រី​របស់​គាត់ ដែល​ផ្ទុក​ជំងឺ​នេះ នៅ​ភាគី​ខាងជើង​នៃ​ខេត្ត​ហ៊ូបេ។ គាត់​រស់នៅ​ក្រុង​អ៊ីហ្ស៊ូ (Ezhou) [..]

មិនរួចខ្លួនទេ អាជ្ញាធរ កំពុងតាមចាប់អ្នកបង្ហោះវីដេអូ ថានៅស្រុកខ្មែរឆ្លងវីរុសកូរ៉ូណាហើយ (មានវីដេអូ)

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នំា២០២០នេះ បន្ទាប់ពីមានវីដេអូមួយបង្ហោះលើក Facebook ស្រែកថា មានជំងឺកូរ៉ូណា កើតឡើងនៅប្រទេសកម្ពុជាយើង ដោយមិនមានអ្វីបញ្ជាក់ទាល់តែសោះនោះ, រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានចេញមកទាត់ចោលព័ត៌មាន ដែលបង្ហោះប្រឌិតបំពុលសង្គមនេះ និងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកអ្នកបង្ហោះវីដេអូ និងអ្នកស្រែកថា មានជំងឺកូរ៉ូណានេះ មកផ្តន្ទាទោសតាមច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ថា «ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមអាជ្ញាធរពាក់ព័ន្ធ ស្វែងរកអ្នកដែលស្រែកថា ជាជំងឺកូរ៉ូណាហើយបំពុលសង្គមនេះ មកផ្តន្ទាទោសតាមច្បាប់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រីបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ [..]

សូមប្រយ័ត្នឲ្យមែនទែន ក្រសួងមហាផ្ទៃ ថាមានលេខទូរស័ព្ទប្លែកៗតេមក គឺជាគម្រោងបោកយកប្រាក់ IPRN

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកពន្យល់លម្អិត អំពីលេខទូរស័ព្ទដែលតេចូលមក ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់លេខប្លែកៗ ភាគច្រើនមកពីប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬប្រទេសរុស្សីជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចេញមកពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យា ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានទទួលការខលទូរស័ព្ទពីក្រៅប្រទេស ដែលធ្វើឲ្យពួកគាត់មានការងឿងឆ្លល់ថា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?, តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីស្រាយនូវចម្ងល់ខាងលើ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម ៖ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា «Callback Scam ឬហៅម្យ៉ាងទៀតថា [..]

គួរឲ្យសោកស្តាយអុីតាលី ទោះខំបិទជើងយន្តហោះពីចិនយ៉ាងណា​ ក៏នៅមានឆ្លងវីរុសកូរ៉ូណា និងស្លា ប់២នាក់ដែរ

(អ៉ីតាលី)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត ដោយហាមឃាត់ប្រជាជនទាំងអស់ ចេញ និងចូលពីទីក្រុង និងតំបន់ជាច្រើន ដែលជំងឺ COVID-19 កំពុងរីករាលដាលខ្លាំង ខណៈអ្នកឆ្លងសរុបកើនដល់៧៩នាក់ ហើយពីរនាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាននៅចុងសប្ដាហ៍នេះ លោក Conte បានគូសបញ្ជាក់ដូច្នេះថា៖ «នៅតាមទីក្រុង ឬតំបន់ដែលត្រូវបានចាត់ទុកថា ជាកន្លែងមានគ្រោះថ្នាក់ ឬក៏ COVID-19 កំពុងរីកដាលខ្លាំង នឹងត្រូវបានដាក់ឱ្យនៅក្រោមវិធានការរឹតត្បិត ដោយប្រជាជនទាំងអស់មិនអាចចេញ ឬចូល [..]

នាវាទេសចរណ៍ Westerdamដែលចូលចតយូរថ្ងៃនៅកម្ពុជា ពុំត្រូវឲ្យបង់ប្រាក់ទេ និងគ្រោង​ចាកចេញនៅថ្ងៃទី២៣ កុម្ភៈនេះហើយ

ព្រះសីហនុ ៖ មន្ត្រីកំពង់ផែអន្តរជាតិសមុទ្រក្រុងព្រះសីហនុឲ្យរស្មីកម្ពុជា ដឹងថា នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២០នេះ នាវាWesterdam នឹងចេញពីចំណតកំពង់ផែទៅឈប់សំចតនៅសមុទ្រខាងក្រៅផែ ជាបណ្តោះអាសន្ន ដើម្បីរៀបចំចាក់ប្រេងសម្រាប់ការធ្វើដំណើរចាកចេញពីកម្ពុជា។ មន្ត្រីដដែលថ្លែងថា តាមការគ្រោងទុក នៅថ្ងៃទី២៣ខែកុម្ភះនេះ នាវានេះនឹងចូលចតចំណតផែម្តងទៀតដើម្បីរៀបចំបែបបទ មុននឹងចាកចេញពីកម្ពុជា។ ក្រុមហ៊ុននាវាWesterdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលអនុគ្រោះអោយនាវាបានចូលចត បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្រជាង១០ថ្ងៃ ដោយសារកោះនិងប្រទេសមួយចំនួនបដិសេធមិនអោយចូលចតក្រោមហេតុផលខ្លាចមេរោគCovid-19។ បើតាមមន្ត្រីកំពង់ផែដែលដកស្រង់សម្តីពីក្រុមហ៊ុននាវាមកប្រាប់ថា ក្រុមហ៊ុននាវាWesterdam សូមអរគុណនិងអធ្យាស្រយ័ដែលការឈប់សំចតយូរថ្ងៃនៅកម្ពុជា មិនមានបង់ប្រាក់ដល់កំពង់ផែ ស្របពេលដែលកំពង់ផែក្រុងព្រះសីហនុ មាននាវាដឹកទំនិញចេញ ចូលមមារញឹក៕ អត្ថបទ៖ រស្មីកម្ពុជា